• 2020-11-08 03:33:10
  • បាល់ទាត់

Fati ​កំពុង​ល្អ តែ​របួស​យប់មិញ​នឹង​ធ្វើ​ឱ្យ​រូបគេ​អវត្តមាន​ច្រើន​ខែ​

  • 2020-11-08 03:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Barcelona ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Ansu Fati ​របស់​ខ្លួន​នឹង​អវត្តមាន​ពី​ទីលាន​ជា​ច្រើន​ខែ​មិន​ខាន ក្រោយ​ពី​រង​របួស​ខ្លាំង​ពេល​លេង​ទល់ Real Betis ​យប់មិញ។

​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Real Betis ​ក្នុង​លទ្ធផល ​៥-២ ​នា​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។ ​យ៉ាងណាមិញ​ក្រៅ​ពី​ទទួល​បាន​លទ្ធផល​ល្អ​នេះ​ហើយ ​ក្រុម​របស់​លោក Koeman ​ក៏​មាន​ដំណឹង​អាក្រក់​មួយ​ទៀត​ដែរ។ Fati ​ដែល​ប្ដូរ​ចេញ​នៅ​តង់​ទី​១​នោះ ​បាន​រង​ឃើញ​ថា​មាន​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ។ ​របួស​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​អាច​នឹង​សម្រាក​ពី​៣​ទៅ​៥​ខែ​ឯ​ណោះ ទើប​អាច​ចូល​លេង​វិញ​បាន​។

​Fati ​វ័យ​១៨​ឆ្នាំ​កំពុង​លេង​បាន​យ៉ាង​ល្អ​ទាំង​នៅ​ក្រុម Barcelona ​និង​ជម្រើស​ជាតិ​អេស្ប៉ាញ។ ​រូបគេ​រក​បាន​៥​គ្រាប់​ផង​ដែរ ​ក្នុង​ការ​ប្រកួត​៥​ប្រកួត​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​នៅ​រដូវ​កាល​នេះ​។ បញ្ហា​របួស​កីឡាករ​លេង​ល្អ​ជា​ច្រើន​ខែ​នេះ ​ទំនង​ជា​តម្រូវ​ឱ្យ​លោក Koeman ​ទិញ​កីឡាករ​ថ្មី​មែនទែន​ហើយ​នៅ​ខែ​មករា​ដើម​ឆ្នាំ​២០២១​ខាង​មុខ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់