• 2020-11-06 13:55:57
  • បាល់ទាត់

ខំ​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ហើយ​! Mourinho នៅ​តែ​ស្ដី​បន្ទោស​កីឡាករ​ Spurs នេះ​ទៀត

  • 2020-11-06 13:55:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Tottenham Hotspur កីឡាករ​ Giovani Lo Celso បាន​ស៊ុត​ចូល​គ្រាប់​បាល់​​ ១​គ្រាប់​ក្នុង​ការ​តទល់​នឹង​ក្លឹប​ Ludogorets នៅ​ក្របខ័ណ្ឌ​ Europa League ក្នុងថ្ងៃនេះតែ​បែរ​ជា​ត្រូវ​បាន​លោក​ Jose Mourinho ស្ដី​បន្ទោស​ទោ​វិញ​។

លោក​ Mourinho បាន​បន្ទោស​ខ្សែ​បម្រើ​រូប​នេះ​ថា​ មាន​កាយសម្បទា​មិន​សូវ​រឹង​មាំ និង​គេចវេះ​ពី​ការ​ហ្វឹកហាត់​ក្នុង​កំឡុង​ពេល​ Lockdown។

ទន្ទឹម​នឹង​នេះ​ អ្នក​ចាត់​ការរូប​នេះ​ក៏​បាន​សរសើរ​ Celo ​វិញ​ថា​ គេ​អាច​នឹង​ក្លាយ​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​រូប​ អញ្ចឹង​ហើយ​លោក​ចង់​ឲ្យ​គេ​ខំ​តិច​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ការ​ប្រកួត​ខាង​លើ​ Spurs បាន​យក​ឈ្នះ​ Ludogorets ក្នុង​លទ្ធផល​ ៣-១៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់