• 2020-11-06 11:44:01
  • ព័ត៌មាន

PL បញ្ចេញ​បេក្ខភាព​ ដែល​អាច​ទទួល​បាន​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​តុលា​

  • 2020-11-06 11:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ធ្វើ​ការ​ប្រកាស​បេក្ខភាព​ ៨រូប​ ដែល​អាច​ទទួល​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​តុលា​ នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ចំណោម​បេក្ខភាព​ទាំង​អស់​ មាន​បេក្ខជន​ ២​រូប​ដែល​មក​ពី​ក្លឹប​ Tottenham Hotspur គឺ​ខ្សែ​ប្រយុទ្ធ​ Harry Kane និង​ខ្សែ​ប្រយុទ្ធ​ Son Heung min។

ចំណែក​ឯ​បេក្ខជន​ ៦​រូប​ទៀត​មក​ក្លឹប​ផ្សេងៗ​គ្នា​ ដែល​មាន​ដូច​ជា​ ខ្សែ​ប្រយុទ្ធ​ Southampton កីឡាករ​ Che Adams ខ្សែ​ការពារ​ Wolverhampton កីឡាករ​ Conor Coady ខ្សែ​បម្រើ​ West Ham កីឡាករ​ Pablo Fornals ខ្សែ​បម្រើ​ Aston Villa កីឡាករ​ Jack Grealish ខ្សែ​ការពារ​ Chelsea កីឡាករ​ Thiago Silva និង​ខ្សែ​ការពារ​ Man City កីឡាករ​ Kyle Walker។

ចំពោះ​លទ្ធផល​ អ្នក​ទទួល​ពាន​ខាង​លើ​ ​ឆ្លង​កាត់​ ការ​បោះឆ្នោត​ពី​អ្នក​គាំទ្រ​ ថ្នាក់​ដឹក​នាំ​ក្លឹប​ និង​អ្នក​ជំនាញ​បាល់ទាត់​មួយ​ចំនួន​ ដែល​នឹង​ត្រូវ​បាន​ប្រកាស​នៅ​សប្ដាហ៍​ខាង​មុខ​នេះ​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់