• 2020-11-05 06:52:56
  • ប្រដាល់

ពេជ្រ ​ប៊ុនសិទ្ធ​ ស្វាគមន៍​ជា​និច្ច​បើ​ យីប​ ឌុប​ ចង់​វ៉ៃ​ប្ដូរ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​នៅ​ PNN​

  • 2020-11-05 06:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើរ​បុក​ ពេជ្រ​ ប៊ុនសិទ្ធិ​ ថា​ស្វាគមន៍​ចំពោះ​ការ​ចង់​វ៉ៃ​ប្ដូរ​ឲ្យ​ខ្លួន​សន្លប់​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ខ្វែង​ខ្សែក្រវាត់​ PNN ​អាទិត្យ​នេះ។​

ពេជ្រ ប៊ុនសិទ្ធ (ក្រហម)

ពេជ្រ ​ប៊ុនសិទ្ធ​ លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​ថ្មីៗ​នេះ​ថា​ ខ្លួន​មិន​មានចិត្ត​ខ្លាច​ញញើត​អ្វី​ចំពោះ​ការ​ប្រកាស​របស់​ យីប​ ឌុប​ ចង់​វ៉ៃ​ប្ដូរ​ឲ្យ​សន្លប់​ដើម្បី​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ខ្វែង​របស់​កីឡាករ​រូប​នេះ​ទេ។​ បើ​ទោះ​ជា​ធ្លាប់​ឈ្នះ​ យីប​ ឌុប​ រហូត​ដល់​២ដង​យ៉ាង​ណា​ក្ដី​ ប៊ុនសិទ្ធ​ មិន​ហ៊ាន​មើល​ងាយ​ពី​សមត្ថភាព​ដៃគូ​ឡើយ​ និង​ប្ដេជ្ញា​យក​ជ័យជម្នះ​ឲ្យ​បាន។​

កូន​សិស្ស​លោក​ ពេជ្រ ​សុផាន​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ លើក​ចិត្ត​ឲ្យ​ យីប​ ឌុប​ វ៉ៃ​ប្ដូរ​ឲ្យ​ខ្លាំង​មក​ដើម្បី​ការ​ប្រកួត​មួយ​នេះ​កាន់​តែ​ល្អ​មើល​ និង​កក្រើក​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​តាមដាន​ ឬ​ទស្សនា​គុន​ខ្មែរ។​

យីប ឌុប (ខៀវ)

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សប្ដាហ៍​ទី៣​ ចុង​ក្រោយ​របស់​ ពេជ្រ ​ប៊ុនសិទ្ធ​ ប៉ះ​ យីប​ ឌុប​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១២​ថ្ងៃ​ត្រង់។​ គូ​នេះ​មិន​ទាន់​ច្បាស់​ថា​នរណា​ឡើង​ទៅ​វគ្គ​ខ្វែង​ ឬ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ ខេម​ ចាន់​ នោះ​ទេ​ដោយ​គ្រាន់​តែ​ភាគរយ​ខ្ពស់​បាន​លើ​ ពេជ្រ​ ប៊ុនសិទ្ធ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់