• 2020-11-05 03:30:12
  • ប្រដាល់

មក​ដឹង​អ្នក​ប្រដាល់​វ័យ​ក្មេង​៣រូប​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់​ម៉ឺន​ដុល្លារ​ពី​វិស័យ​ប្រដាល់​

  • 2020-11-05 03:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ប្រដាល់​មួយ​ចំនួន​រអ៊ូ​ថា​មាន​ជីវភាព​ខ្វះខាត​ និង​ការ​ចាប់​អាជីព​មួយ​នេះ​មិន​សូវ​សមប្រកប​ដូច​អាជីព​ផ្សេង​ ប៉ុន្តែ​យ៉ាង​ណា​ចំពោះ​អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​៣រូប​នេះ​វិញ​បែរ​ជា​មាន​ប្រាក់​សម​ល្មម​ក៏​ដូច​ជា​សន្សំសំចៃ​ទិញ​បាន​ទ្រព្យ​សម្បត្តិ​ខ្ទង់​ម៉ឺន​ដុល្លារ​ទៅ​វិញ។​

ឈិត សេរីវណ្ណថង និងឪពុក

ទី១​ កីឡាករ​វ័យ​ក្មេង​ ឈិត​ សេរីវណ្ណថង៖​ អ្នក​ប្រដាល់​រូប​នេះ​ធ្លាប់​ប្រាប់​ Sabay​ ថា​មាន​ថ្ងៃ​នេះ​ដោយ​សារ​ប្រដាល់​ ហើយ​បើ​និយាយ​ពី​ទ្រព្យ​សម្បត្តិ​ ឬ​របស់​ដែល​សន្សំ​លុយ​ពី​ប្រដាល់​ទិញ​នោះ​រួម​មាន​ដី​មួយ​កន្លែង​ក្បែរ​ផ្ទះ​តម្លៃ​ជាង​ ១ម៉ឺន​ដុល្លារ។​ ក្រៅ​តែ​ដី​មួយ​ប្លង់​នេះ​គឺ​មាន​ម៉ូតូ​ប៉ុន្មាន​គ្រឿង​ទៀត​ដែរ។​

ដីរបស់ ឈិត សេរីវណ្ណថង ទិញ

ទី២​ កីឡាករ​វ័យ​ក្មេង​ ឃីម​ បូរ៉ា៖​ ប្អូន​ប្រុស​របស់​ ឌីម៉ា​ ម្នាក់​នេះ​ក៏​មិន​ធម្មតា​ដែរ​ ប្រាក់​វ៉ៃ​បាន​មាន​ប្រពន្ធ​ទុកដាក់​បាន​ល្អ​ ខណៈ​ភរិយា​របស់​គេ​ក៏​មាន​របប​លក់​សាច់​ជ្រូក​បន្ទាប់បន្សំ​ទៀត។​ បូរ៉ា​ ធ្លាប់​ប្រាប់​ថា​ប្រាក់​សន្សំ​បាន​ពី​ប្រដាល់​នេះ​គឺ​បាន​ធ្វើ​ផ្ទះ​ថ្ម​តម្លៃ​ខ្ទង់​២ម៉ឺន​ដុល្លារ​ឯណោះ​ស្រប​ពេល​ជីវភាព​គ្រួសារ​ក៏​ធូរធារ​ល្មមនាពេលបច្ចុប្បន្ន​នេះ។​

ផ្ទះរបស់ ឃីម បូរ៉ា

ទី៣​ កីឡាករ​វ័យ​ក្មេង​ លន​ បញ្ញា៖​ អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បើ​ទោះ​ជា​កំព្រា​ម្ដាយ​ឪពុក​បែប​នេះ​ក្ដី​ ក៏​រូប​នេះ​សន្សំ​ប្រាក់កាក់​បាន​ច្រើន​គួរសម​ដែរ។​ លុយ​ដែល​ បញ្ញា​ ឈ្នះ​ពី​ខ្សែក្រវាត់​៣គ្រឿង​កន្លង​ទៅ​នេះ​គឺ​សន្សំ​ទិញ​ដី​ឡូត៍​បាន​២​ប្លង់​តម្លៃ​ខ្ទង់​២ម៉ឺន​ដុល្លារ​ផង​ដែរ​ ប៉ុន្តែ​ខ្លួន​បង់​មុន​ខ្លះ ​បន្ទាប់​មក​រំលស់។​ ក្រៅ​តែ​ពី​ថវិកា​នេះ​ហើយ​កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​ឈ្នះ​ម៉ូតូ​បាន​ឲ្យ​ប្អូន​ និង​ទិញ​ម៉ូតូ​ក៏​ដូច​ជា​របស់​មាន​តម្លៃ​មួយ​ចំនួន​ទៀត​ដែរសម្រាប់ខ្លួនឯងផងដែរ៕​

លន បញ្ញា (រូបភាពផ្ដល់ជូន)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់