• 2020-11-04 13:20:58
  • បាល់ទាត់

Solskjaer៖ មិន​យូរ​ទេ​ Cavani នឹង​អាច​មក​ជួយ​ Man Utd វិញ​ហើយ

  • 2020-11-04 13:20:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskjaer អ្នក​ចាត់​ការ​ក្លឹប​ Manchester United បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ មិន​យូរ​ទេ​ទៀត​ ខ្សែ​ប្រយុទ្ធ​ Edinson Cavani របស់​លោក​នឹង​អាច​មក​ជួយ​ក្លឹប​បាន​ហើយ​។

លោក​ Solskjaer បាន​និយាយ​ថា​៖" Cavani ឥឡូវ​នេះ​គេ​រៀង​គ្រាន់​បើ​ហើយ​ សុខ​ភាព​រាង​កាយ​របស់​គេ​អី​ហ្នឹង​ចាប់​ផ្ដើម​មាន​ភាព​រឹង​មាំ​ឡើង​ៗ​ហើយ​ "។

លោក​បាន​បន្ត​ថា​៖"​ គេ​អាច​ហ្វឹកហាត់​អី​វិញ​ហើយ​ ប៉ុន្តែ​យ៉ាង​គេ​នៅ​តែ​មិន​អាច​មក​ជួយ​ក្លឹប​យើង​បាន​ តែ​យ៉ាង​ណា​ មិន​យូរ​ទៀត​ទេ​គេ​នឹង​អាច​ត្រលប់​ដូច​ដើម​អញ្ចឹង​ "។

ចាប់​តាំង​ពី​មក​ដល់​ Man Utd នៅ​ខែ​តុលា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ Cavani មិន​សូវ​បាន​ចូល​រួម​ជួយ​ក្លឹប​ទេ​ ដោយ​សារ​តែ​បញ្ហា​ឆ្លង​ជំងឺ​កូវីដ-១៩ ការ​ធ្វើ​ចត្តាឡីស័ក​ និង​ការ​មាន​របួស​ជា​ដើម​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់