• 2020-11-04 03:22:39
  • បាល់ទាត់

​គ្រូ Dynamo Kyiv ​ថា​កម្រិត​លេង​ Barcelona ​មិន​អាច​ឈ្នះ​ពាន UCL ​ទេ

  • 2020-11-04 03:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Mircea Lucescu ​គ្រូ​បង្វឹក​របស់​ក្រុម​ Dynamo Kyiv ​បាន​អះអាង​ថា​កម្រិត​សមត្ថភាព​លេង​របស់​ក្រុម FC Barcelona ​នៅ​រដូវ​កាល​នេះ ​នឹង​មិន​អាច​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​ទេ។

​ក្រុម​ Dynamo Kyiv ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Barcelona ​នៅ​ទឹក​ដី​អេស្ប៉ាញ​នៅ​រាត្រី​នេះ។ ​ពួកគេ​មក​អេស្ប៉ាញ​នេះ ​ដោយ​អវត្តមាន​កីឡាករ​ដល់​ទៅ​១៣​នាក់ ក្នុង​នោះ​មាន​៩​នាក់​អវត្តមាន​ក្រោយ​ពី​ធ្វើ​តេស្ដ​វិជ្ជមាន​មេរោគ​កូវីដ​១៩។ ​ខណ់ៈ​ដែល​នៅ​រាត្រី​នេះ ​ពួកគេ​មាន​កីឡាករ​មក​តែ​១៣​នាក់​ប៉ុណ្ណោះ​ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង Barcelona ​។

​មុន​ការ​ប្រកួត​ខាង​លើ​ចាប់​ផ្ដើម ​លោក ​Mircea Lucescu ​គ្រូ​បង្វឹក​របស់​ក្រុម​ Dynamo Kyiv ​បែរ​ជា​បោះ​សម្ដី​បែប​នេះ​ថា​៖ “ខ្ញុំ​មិន​គិត​ថា Barcelona ​មាន​សមត្ថភាព​ដល់​កម្រិត​ដែល​ឈ្នះ​ពាន​រង្វាន់ Champions League ​នោះ​ទេ។ ​នៅ​ពេល​នេះ Bayern Munich , Man City ​ឬ PSG ​មាន​លទ្ធភាព​ច្រើន​ជាង”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់