• 2020-11-03 03:22:43
  • បាល់ទាត់

Inter អវត្តមាន​ខ្សែ​ប្រយុទ្ធ​សំខាន់​ម្នាក់ សម្រាប់​ជំនួប​ជាមួយ Real Madrid

  • 2020-11-03 03:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Inter Milan កីឡាករ Romelu Lukaku នឹង​ត្រូវ​ខកខាន​មិន​បាន​លេង​​​ពាន Champions League នៅ​យប់​នេះ​ទល់​នឹង Real Madrid ដោយ​សារ​តែ​មាន​របួស​ភ្លៅ។

កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​វ័យ​២៧​ឆ្នាំ​​​ទាត់​បញ្ចូល​ទី​បាន​៥​គ្រាប់​ហើយ​ឲ្យ Inter នៅ Serie A។ Inter បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​៣​ក្នុង​ពូល B មាន​២​ពិន្ទុ​ពី​ការ​លេង​២​ប្រកួត​នៅ UCL។ Lukaku ក៏​បាន​ទាត់​បញ្ចូល​ទី​មួយ​គ្រាប់​ដែរ ក្នុង​ជំនួប Inter ប្រកួត​ស្មើ​គ្នា ២-២ ជាមួយ Monchenglabach នៅ​ប្រកួត​ទី​​១។

Alexis Sanchez បាន​ត្រឡប់​មក​ហ្វឹកហាត់​វិញ​ហើយ​ បន្ទាប់​ពី​ខកខាន​លេង​៣​ប្រកួត។ ប៉ុន្តែ​អ្នក​ចាត់​ការ Antonio Conte និយាយ​ថា Sanchez មិន​អាច​លេង​ជា​ជម្រើស​ដំបូង​ សម្រាប់​ការ​ប្រកួត​​ជាមួយ Madrid ឡើយ។

សម្រាប់​ Real វិញ​ក៏​ត្រូវ​អវត្តមាន​ខ្សែ​ការពារ Eder Militao ដែរ ដោយ​សារ​តែ​កើត​វីរុស​កូរ៉ូណា។ បច្ចុប្បន្ន​កីឡាករ​វ័យ​២២​ឆ្នាំ​កំពុង​ដាក់​ដោយ​ឡែក​ពី​គេ៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់