• 2020-11-02 11:19:13
  • បាល់ទាត់

Liverpool ឈរ​នៅ​កំពូល​តារាង​មែន តែ​រង​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ Premier League

  • 2020-11-02 11:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្ស​ក្រហម​ Liverpool នៅ​ដើម​រដូវ​កាល​២០២០/២១​នេះ ជា​ក្លឹប​ដែល​រង​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ក្លឹប​ទាំង​ ២០​នៅ​ក្របខ័ណ្ឌ​ Premier League។

ក្លឹប​ជើងឯក​លីគ​កំពូល​ឆ្នាំ​ចាស់​មួយ​នេះ​ ត្រូវ​បាន​គេ​ស៊ុត​ចូល​សរុប ១៥គ្រាប់ ក្នុង​ការ​ប្រកួត​ចំនួន ៧នា​ប៉ុន្មាន​ខែ​មក​នេះ។

ក្លឹប​ផ្សេងៗ​ទៀត​រង​គ្រាប់​បាល់​តិច​ជាង​ Liverpool ទេ ដោយ​ក្នុង​នោះ​មាន ៣ក្លឹប ដែល​ត្រូវ​បាន​គេ​ស៊ុត​ចូល​ចំនួន ១៤គ្រាប់។ ក្លឹប​ទាំង​ ៣នោះ​មាន​ដូច​ជា Brighton (លេខ ១៦) West Brom (លេខ ១៧) និង Fulham (លេខ ១៩)។

Liverpool ដើម​រដូវ​កាល​នេះ​នៅ​តែ​បន្ត​ឈរ​នៅ​កំពូល​តារាង​លីគ​កំពូល​អង់គ្លេស Premier League។ ក្លឹប​មួយ​នេះ លេង​​ឈ្នះ ៥ប្រកួត ចាញ់ ១ប្រកួត និង​ស្មើ ១ប្រកួត ដោយ​មាន​ ១៦ពិន្ទុ​ក្នុង​ដៃ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់