• 2020-10-28 02:08:17
  • បាល់ទាត់

Man City បន្ត​កំណត់ត្រា​ឈ្នះ​១០០​%​ក្នុង​ពូល​នៅ UCL

  • 2020-10-28 02:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City នៅ​តែ​បន្ត​​ភាព​​ល្អ​​​របស់​ពួក​គេ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ Champions League បន្ទាប់​ពី​យក​ឈ្នះ Marseille ៣-០ កាល​ពី​យប់​មិញ​នៅ​ក្រៅ​ដី។

Ferran Torres ​ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ City ក្រោយ​មាន​ការ​បញ្ជូន​ពី Kevin De Bruyne។ ខ្សែ​បម្រើ Ilkay Gundogan បាន​សម្រេច​គ្រាប់​ទី​២ មុន​ពេល Raheem Sterling ទម្លុះ​សំណាញ់​​គ្រាប់​ចុងក្រោយ។

ជ័យជម្នះ​នេះ​មាន​ន័យ​ថា City កំពុង​ឈរ​កំពូល​តារាង​ពូល C មាន​៦​ពិន្ទុ​ពេញ​​ពី​ការ​លេង​២​ប្រកួត។ ចំណែក Marseille ស្ថិត​នៅ​បាត​តារាង​២​ប្រកួត​មាន​០​ពិន្ទុ។ FC Porto និង Olympiakos ឈរ​លេខ​២​និង​៣​មាន​៣​ពិន្ទុ​ដូច​គ្នា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់