• 2020-10-27 09:01:43
  • កីឡា​ផ្សេង​ៗ

វ័យ​ជាង​៥០ឆ្នាំ​ហើយ​លោក​ គង់​ ចាន់ធីណា​ នៅ​តែ​អាច​បង្ហាត់​ស្នៀត​ហក់លោត​ដល់​សិស្ស​

  • 2020-10-27 09:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ក្បាច់គុន​ហាប់គីដូ​ លោក​ គង់​ ចាន់ធីណា​ មាន​វ័យ​ជាង​៥០​ឆ្នាំ​ទៅ​ហើយ​ ប៉ុន្តែ​នៅ​តែ​រឹងមាំ​ជា​ពិសេស​អាច​បង្ហាត់​បង្រៀន​ក្បាច់​ហត់​លោត​ដល់​សិស្ស​ជំនាន់​ក្រោយ​បច្ចុប្បន្ន​នេះ​ដដែល។​

លោក គង់ ចាន់ធីណា កំពុងលោតបង្ហាញសិស្ស

លោក​ គង់​ ចាន់ធីណា​ គ្រូ​បង្វឹក​ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហាប់គីដូ​ បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​ពេល​នេះ​លោក​មាន​វ័យ​ ៥៣​ឆ្នាំ​មក​ហើយ​ ខណៈ​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​នេះ​ក៏​មិន​តិច​ឆ្នាំ​មក​ដែរ។​

លោក គង់​ ចាន់ធីណា​ កំពុងបង្ហាញស្នៀត (អាវស)

គ្រូ​ក្បាច់​គុន​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ វ័យជ្រេ​បែប​នេះ​ក្ដី​ ប៉ុន្តែ​លោក​នៅ​តែ​បន្ត​ការ​បង្ហាត់​បង្រៀន​ដល់​សិស្ស​របស់​ខ្លួន​ជា​និច្ច​ មិន​ថា​ក្បាច់​ឃ្លេ​បែប​ធម្មតា​ៗ​ ឬ​ស្នៀត​ហត់​លោត​ ទាត់​ធាក់​នោះ​ទេ​ គ្រាន់​តែ​មិន​សូវ​​ធ្វើ​បាន​ល្អ​ដូច​កាល​ពី​នៅ​ក្មេង។​ ភាព​រឹងមាំ​ និង​រហ័សរហួន​ទាំង​នេះ​លោក​ គង់​ ចាន់ធីណា​ បញ្ជាក់​ថា​បាន​មក​ពី​ការ​ហ្វឹកហាត់​កីឡា​ជាប់​ជាង​៣០​ឆ្នាំ​មក​នេះ។​

លោក គង់​ ចាន់ធីណា​ កំពុងបង្ហាញស្នៀត (អាវស)

ការ​ហាត់​កីឡា​គឺ​ពិត​ជា​ជួយ​ដល់​រាងកាយ​ សុខភាព​លោក​បាន​ច្រើន​មែន​ទាំង​ភាព​មាំទាំ​ រហ័សរហួន​ និង​ជួយ​ដល់​ប្រាជ្ញា​ស្មារតី​ទៀត​ផង​។ ដូច្នេះ​គ្រូ​កីឡា​ហាប់គីដូ​ ខាង​លើ​នេះ ​លើក​ទឹកចិត្ត​ឲ្យ​អ្នក​គ្រប់គ្នា​ងាក​មក​ចាប់​ហាត់​កីឡា​តាម​ដែល​អាច​ធ្វើ​ទៅ​បានដើម្បីមានសុខភាពល្អ រឹងមាំដូច​ជា​រូប​លោកផ្ទាល់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់