- 2020-10-26 07:48:40
- ប្រដាល់
អេលីត ចំរើន៖ បើគេដាក់ឲ្យជួប ឬ ប៊ុន សុធា ចង់សងសឹកនៅតែស្វាគមន៍ចាញ់ឈ្នះមិនដឹង
- 2020-10-26 07:48:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេលីត ចំរើន៖ បើគេដាក់ឲ្យជួប ឬ ប៊ុន សុធា ចង់សងសឹកនៅតែស្វាគមន៍ចាញ់ឈ្នះមិនដឹង
ចន្លោះមិនឃើញ
អ្នកប្រដាល់មុខស្ងួត អេលីត ចំរើន ថានៅពេលខាងមុខបើ ប៊ុន សុធា ចង់សងសឹក ឬខាងកម្មវិធីគេដាក់ឲ្យប៉ះគ្នាទៀតនោះគឺនៅតែស្វាគមន៍ជានិច្ចរឿងចាញ់ឈ្នះមិនដឹង ដឹងត្រឹមវ៉ៃអស់ពីសមត្ថភាព។
អេលីត ចំរើន បានលើកឡើងក្នុងផេកប្រដាល់មួយថា នៅពេលខាងមុខប្រសិនបើ ប៊ុន សុធា ចង់សុំសងសឹក ឬអ្នករៀបចំដាក់ឲ្យប៉ះគ្នាទៀត ខ្លួននៅតែស្វាគមន៍ដដែលហ្នឹងចំពោះលទ្ធផលយ៉ាងនានោះមិនធានាទេដោយគ្រាន់តែប្ដេជ្ញាប្រឹងប្រែងវ៉ៃឲ្យអស់ពីសមត្ថភាព។
កូនសិស្សលោក ស៊ន អេលីត ខាងលើបន្តប្រាប់ទៀតថា ប៉ះគ្នាលើកទី២ ប៊ុន សុធា កណ្ដាប់ដៃល្អ និងធ្ងន់ជាងមុន ចំណែកស្នៀតផ្សេងៗនៅដដែលគឺដើរបុកចាប់វ៉ៃជង្គង់។ ចំរើន ថាលើកនេះខ្លួនហាក់ឆាប់អស់ស៊ុហ្វជាងប៉ះគ្នាលើកទី១ នៅសង្វៀន PNN ។
រំលឹកដែរថា ការជួបសងសឹក និងដណ្ដើមប្រាក់លានរវាងអ្នកលេងគុនខ្មែរមុខស្ងួត អេលីត ចំរើន និង ប៊ុន សុធា ម្សិលមិញនេះគឺបញ្ចប់ទៅត្រឹមចាញ់ឈ្នះពិន្ទុ។ ម្ចាស់ប្រាក់លានក្នុងកម្មវិធីនេះគឺធ្លាក់ទៅលើ អេលីត ចំរើន ហើយកីឡាកររូបនេះនៅតែរក្សាតំណែងឈ្នះដដែលលើ ប៊ុន សុធា៕