- 2020-10-21 14:24:03
- បាល់ទាត់
Ozil នឹងមិនបានចូលលេងជាមួយ Arsenal ដល់ឆ្នាំក្រោយ
- 2020-10-21 14:24:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ozil នឹងមិនបានចូលលេងជាមួយ Arsenal ដល់ឆ្នាំក្រោយ
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Arsenal កីឡាករ Mesut Ozil នឹងមិនបានចូលរួមការប្រកួតជាមួយក្លឹបរហូតដល់ខែកុម្ភៈ ឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail កាលពីពេលថ្មីៗនេះ។
កីឡាករនេះ មិនត្រូវបានខាងក្លឹបរបស់ខ្លួនជ្រើសរើស ជាកីឡាករទៅលេងនៅក្នុងការប្រកួត Premier League ទេ។
ក្នុងគេហទំព័រ Premier League ក៏បានបញ្ជាក់ច្បាស់ណាស់ថា Ozil មិនស្ថិតក្នុងបញ្ជីឈ្មោះរបស់កីឡាករ Arsenal នោះទេ
នៅក្នុងលីគកំពូលនេះ គេតម្រូវឲ្យរើសកីឡាករបរទេស ១៧នាក់ក្នុងបញ្ជីកីឡាករ ២៥រូបហើយកីឡាករបរទេសសរុបទាំងអស់ ១៩នាក់។ Ozil និងខ្សែការពារក្រិក Sokratis ក្នុងចំណោម កីឡាករបរទេស២នាក់ដែលត្រូវបានលោក Arteta មិនជ្រើសរើសក្នុង បញ្ជីដែលដាក់បញ្ជូនទៅ Premier League កាលពីថ្ងៃម្សិលមិញ។
លើសពីនេះទៅទៀត ខ្សែបម្រើខាងលើនេះ ក៏មិនបានចូលរួមការប្រកួត Europa League ផងដែរ។
បន្ទាប់ពីមិនបានចូលរួមការប្រកួតធំៗទាំងពីរខាងលើនេះ Ozil ក៏បានចេញសារ មិនសប្បាយចិត្ត និងអស់ជំនឿទៅនឹងក្លឹប Arsenal ដែលគេខំជឿទុកចិត្តរាប់ឆ្នាំ។
គួរបញ្ជាក់ផងដែរថា Ozil បានចូលលេងជាមួយក្លឹប Arsenal តាំងពីឆ្នាំ២០១៣មក ដោយចូលរួមលេងបាន ២៥៤ប្រកួត និងរកគ្រាប់បាល់បាន ៤៤គ្រាប់៕