• 2020-10-21 12:05:00
  • បាល់ទាត់

Lampard ប្រកាស​ឥតលាក់លៀម ពី​សមាសភាព​អ្នក​ចាំ​ទីដៃ​ទី១ Chelsea

  • 2020-10-21 12:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Chelsea លោក​ Frank Lampard បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្នុង​ពេល​នេះ​លោក​ចាត់​ទុក​ កីឡាករ​ Edouard Mendy ដូច​ជា​អ្នកចាំ​ទី​ដៃ​ទី​១របស់​ក្លឹប​អញ្ចឹង​។

លោក​ Lampard បាន​និយាយ​ថា​៖" ដូច​អ្វី​ដែល​មើល​ឃើញ​ហើយ​ ខ្ញុំ​បាន​ចាត់​ទុក​ Mendy ដូចជា​អ្នកចាំ​ទី​ដៃ​ទី​១ របស់​ពួក​យើង​អញ្ចឹង​ ម៉េច​ក៏​ដោយ​នេះ​វា​អាស្រ័យ​លើ​សមត្ថភាព​របស់​គេ​ត​ទៅ​មុខ​ទៀត​" ។

លោក​បាន​បន្ត​ថា​៖" តែ​យ៉ាង​ណា​ ឥឡូវនេះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​លេង​ និង​ការ​ចាប់​បាល់​របស់​គេ​ជា​ខ្លាំង​" ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Mendy ទើប​មក​លេង​ឲ្យ​ Chelsea នៅ​ក្នុង​រដូវកាល​នេះ​ដោយ​ទើប​តែ​ចូល​រួម​លេង​បាន​ ៣​ប្រកួត​ប៉ុណ្ណោះ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់