• 2020-10-21 01:34:06
  • បាល់ទាត់

Rashford ​ស៊ុត​ចុង​ម៉ោង ជួយ Man Utd ​ឈ្នះ PSG ​២-១ ​

  • 2020-10-21 01:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម PSG ​បាន​ក្នុង​លទ្ធផល ​២-១ ​ក្នុង​ការ​ប្រកួត​បើក​​ឆាក​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ។

​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​ក្រុម​ Man Utd ​រក​បាន​គ្រាប់​បាល់​នាំ​មុខ​តាំង​ពី​នាទី​២៣​មក​ម្ល៉េះ ​ដោយ Bruno ​សម្រេច​បាន​បាល់​ប៉េណាល់ទី​។ ​យ៉ាងណាមិញ ​ចូល​ដល់​តង់​ទី​២ Martial ​ក៏​ធ្វើ​ឱ្យ​មាន​កំហុស​ចូល​ទី​ខ្លួន​ឯង​មួយ​គ្រាប់ ធ្វើ​ឱ្យ PSG ​តាម​ស្មើ​វិញ​បាន ១-១។ ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ​នាទី​៨៧ Rashford ​ក៏​បំប៉ោង​សំណាញ់​ទី​បាន​សម្រេច​១​គ្រាប់​ទៀត ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង។

​និយាយ​ពី​អ្នក​ចាំទី​វិញ De Gea ​យប់មិញ​ក៏​សង្គ្រោះ​បាល់​បាន​ច្រើន​ផង​ដែរ ​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ PSG ​ដែល​សម្រុក​ខ្លាំង​មែនទែន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់