• 2020-10-20 04:18:03
  • បាល់ទាត់

គ្រូ PSG ប្រាប់​ក្បួន​ចាក់​ក Manchester United យក​ពិន្ទុ​នៅ​យប់​នេះ

  • 2020-10-20 04:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

លោក Thomas Tuchel បាន​ប្រាប់​វិធី​​យក​ឈ្នះ Manchester United ថា ត្រូវ​តែ​បិទ​ការ​វាយ​បក និង​បង្ក្រាបកីឡាករ​នាំ​លេង​នៅ​តំបន់​កណ្ដាល នោះ​នឹង​ទទួល​បាន​ជ័យជម្នះ។

​​ក្រុម​ជើង​ឯក​របស់​បារាំង PSG ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​លោក Ole Gunnar Solskjaer នៅ​កីឡដ្ឋាន Parc des Princes ជា​លើក​ដំបូង ចាប់​តាំង​ពី​បិសាច​ក្រហម​​យក​ឈ្នះ​ពួក​គេ​ ៣-១ ឡើង​ផុត​វគ្គ​៨​ក្រុម​ចុងក្រោយ​កាល​ពី​ឆ្នាំ​២០១៩។ ជំនួប​រវាង​ក្រុម​ទាំង​ពីរ​លេង​នៅ​ម៉ោង២:០០​នាទី​រំលងអាធ្រាត្រ។

ត្បិត​តែ​ចាញ់ Spurs ៦-១ ក្នុង​ផ្ទះ​ខ្លួន​ឯង តែ​ Man Utd បាន​ឈ្នះ​៤​ប្រកួត​នៃ​៥​ប្រកួត​ចុងក្រោយ​របស់​ពួក​គេ​គិត​គ្រប់​កម្មវិធី ដោយ​ចុងក្រោយ​ឈ្នះ Newcastle ៤-១។ លោក Tuchel គិត​ថា ក្រុម​របស់​ខ្លួន​​ត្រូវ​​តែ​បង្ក្រាបទៅ​លើ​ខ្សែ​បម្រើ​របស់ United គឺ Paul Pogba និង​ Bruno Fernandes។

និយាយ​ប្រាប់​សារព័ត៌មាន​មុន​ប្រកួត​លោក Tuchel លើក​ឡើង​ថា៖ "Pogba និង Bruno គឺ​ជា​អ្នក​នាំ​លេង​ដ៏​សំខាន់​នៅ​តំបន់​​បម្រើ ដូច្នេះត្រូវ​តែ​បញ្ឈប់​ពួក​គេ។ ជាមួយ​គ្នា Nemanja Matic ទៀត ពួក​គេ​កាន់​តែ​ខ្លាំង។ ពួក​គេ​លេង​​វាយ​បក​លឿន​ណាស់ អញ្ចឹង​ហើយ​ត្រូវ​តែ​បិទ​ក្បួន​នេះ។ ហើយ​សម្រាប់​ខ្ញុំ​ ពួក​គេ​ជា​ក្រុម​​ល្អ​ជាង​គេ​មួយ​ក្នុង​តំបន់​អឺរ៉ុប​ក្នុង​ការ​វាយ​បក"៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់