• 2020-10-20 02:59:20
  • បាល់ទាត់

Carragher ព្រមាន Liverpool ថា​ប្រយ័ត្ន​ដើរ​តាម​គន្លង​ City បើ​មិន​ទិញ​ខ្សែការពារ​ថ្មី

  • 2020-10-20 02:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​របស់ Liverpool លោក Jamie Carragher ជឿជាក់​ថា ក្លឹប​នឹង​ពិបាក​​ការពារ​ជើង​ឯក Premier League ដោយ​គ្មាន Virgil van Dijk ហើយ Jurgen Klopp គួរ​តែ​ចំណាយ​លុយ​ធំ​ទិញ​ខ្សែ​ការពារ Dayot Upamecano នៅ​ខែ​មករា​ខាង​មុខ។

Van Dijk បាន​ទទួល​រង​របួស​សរសៃពួរ​ជង្គង់ បន្ទាប់​ពី​ប៉ះ​ទង្គិច​​ជាមួយ​អ្នក​ចាំ​ទី​របស់ Everton កីឡាករ Jordan Pickford កាល​ពី​ចុង​សប្ដាហ៍។ របួស​នេះ​អាច​ពន្យារ​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​​ហុល្លង់​មិន​អាច​ចូល​លេង​ដល់​ទៅ​ពេញ​មួយ​រដូវ​កាល។

តាម​រយៈ​អតីត​កីឡាករ​របស់​ហង្សក្រហម​និង​បច្ចុប្បន្ន​ជា​អ្នក​វិភាគ​កីឡា​​លោក Carragher ថា Liverpool អាច​នឹង​ដើរ​តាម​គន្លង​ដូច​​ Manchester City នៅ​ឆ្នាំ​មុន ដែល​អវត្តមាន​ខ្សែ​ការពារ Aymeric Laporte ហើយ​មិន​អាច​ការពារ​ជើង​ឯក PL បាន។

Dayot Upamecano

សាក​សួរ​ក្នុង​កម្មវិធី​របស់ Sky Sport កាល​ពី​​ម្សិលមិញ តើ​ Liverpool អាច​ការពារ​តំណែង​ជើង​ឯក​បាន​ទេ? លោក Carragher ឆ្លើយ​ថា តាម​ប្រវត្តិសាស្ត្រ​គឺ​​​មិន​អាច​ទេ។ Contana អវត្តមាន​ឲ្យ​ Man Utd ពាក់​កណ្ដាល​រដូវ​កាល ធ្វើ​ឲ្យ Blackburn លើក​ពាន។ Laporte ខកខាន​ច្រើន​ប្រកួត​ឲ្យ City ធ្វើ​ឲ្យ Liverpool លើក​ពាន។ លោក​ចង់​មាន​ន័យ​ថា ពេល​ដែល​កីឡាករ​សំខាន់​របស់​ក្រុម​អវត្តមាន​ ហើយ​មិន​រក​អ្នក​ជំនួស​ ក្រុម​មិន​អាច​ការពារ​ជើង​ឯក​បាន​ឡើយ។

Carragher បាន​ណែនាំ​ឲ្យ Jurgen Klopp ទិញ​ខ្សែ​ការពារ Dayot Upamecano វ័យ​២១​ឆ្នាំ​ពី​ក្រុម RB Leipzip ដើម្បី​ជំនួស​កន្លែង Virgil van Dijk៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់