- 2020-10-19 01:52:24
- បាល់ទាត់
Bale ចូលលេងឱ្យ Spurs ប្រកួតដំបូង បានត្រឹមស្មើ West Ham ៣-៣
- 2020-10-19 01:52:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bale ចូលលេងឱ្យ Spurs ប្រកួតដំបូង បានត្រឹមស្មើ West Ham ៣-៣
ចន្លោះមិនឃើញ
ក្រុម Spurs សម្រាប់ការប្រកួតនៅយប់មិញនេះ លេងបានត្រឹមស្មើក្រុម West Ham ក្នុងលទ្ធផល ៣-៣ ប៉ុណ្ណោះ បើទោះជាបើកការនាំមុខដល់ទៅ៣គ្រាប់មុនក៏ដោយ។
នៅតង់ទី១ ក្រុម Spurs បាននាំមុខដល់ទៅ ៣-០ ទៅហើយ ដែល៣គ្រាប់នេះកើតចេញពី Son ១គ្រាប់ និង Kane ២គ្រាប់។ តែគួរឱ្យសោកស្ដាយការប្រកួតនៅតង់ទី២ ជិតចប់ការប្រកួតទៅហើយ ក្រុម Spurs បានរបូតគ្រាប់បាល់ជាបន្ដបន្ទាប់ រហូតដល់៣គ្រាប់ឯណោះ។
នៅយប់មិញនេះ ខ្សែប្រយុទ្ធ Gareth Bale ក៏មានវត្តមានចូលលេងដែរ ហើយក៏មានឱកាសមាសឱកាសពេជ្រសម្រាប់រកគ្រាប់បាល់ ប៉ុន្តែគួរឱ្យស្ដាយមិនមានឱកាសរកគ្រាប់បាល់បាននោះទេ៕