• 2020-10-14 07:45:48
  • ប្រដាល់

បាត់បង់​ស្នេហា​ធ្វើ​ឲ្យ Stamp ក្លាយ​ជា​មនុស្ស​​ថ្មី​សិចស៊ី​មើល​លែង​ចង់​ស្គាល់

  • 2020-10-14 07:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ថៃ​​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក Stamp Fairtex បាន​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​យ៉ាង​ប្លែក បន្ទាប់​ពី​មាន​ដំណឹង​បាក់បែក​ចំណង​ស្នេហា​ជាមួយ​អ្នក​ប្រដាល់ Rodtang។

Stamp និង Rodtang កាល​នៅ​ជា​សង្សារ

​កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​ផេក​កីឡា​ប្រដាល់​ក្នុង​ប្រទេស​ថៃ​ជា​ច្រើន​បាន​សរសេរ​ថា Stamp និង Rodtang ទំនង​​ចែក​ផ្លូវ​គ្នា​ដើរ បន្ទាប់​ពី​ពួក​គេ​បង្ហោះ​សារ​បែប​ខូច​​ចិត្ត​លើ​បណ្ដាញ​សង្គម។ អ្វី​ដែល​កាន់​តែ​សង្ស័យ Rodtang បាន​លុប​រូប​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ទាំង​អស់​ដែល​ធ្លាប់​ថត​ជាមួយ Stamp។

ក្រោយ​រឿង​នេះ​កើត​ឡើង Stamp បាន​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ទាំង​ស្រុង ដោយ​ទៅ​កាត់​សក់​ខ្លី​និង​ស្លៀកពាក់​សិចស៊ី​ជាង​មុន។ កាល​ពី​២​ថ្ងៃ​មុន អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ពីរ​ប្រភេទ​កីឡាករ​របស់ ONE Championship បាន​បង្ហោះ​រូប​ពាក់​ឈុត​លេង​ទឹក​​សិចស៊ី​មែនទែន​នៅ​សមុទ្រ៕។

Stamp កាល​មិន​ទាន់ចេះលេងខ្លួន

Stamp Fairtex ធ្លាប់​ជា​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​​ពីរ​ប្រភេទ​កីឡា​គឺ Muay Thai និង Kickboxing។ ប៉ុន្តែ​នាង​បាន​បាត់​បង់​ខ្សែ​ក្រវាត់​ទាំង​ពីរ​គ្រឿង​ត្រឹម​មួយ​មួយប៉ប្រិចភ្នែក​នៅ​២​ប្រកួត​ចុងក្រោយ បន្ទាប់​មក​ស្រាប់​តែ​លេច​ដំណឹង​​ដាច់​គ្នា​ជាមួយ Rodtang ទៀត៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់