• 2020-10-14 03:10:57
  • បាល់ទាត់

លោក​ស្រី​ ពុធ ធីតា ថា ទីលាន​ហ្វឹកហាត់​របស់​​បឹង​កេត​​​យក​ស្ទាយ​តាម​អឺរ៉ុប​ទៀត​​

  • 2020-10-14 03:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​​​ស្រី ពុធ ធីតា ​ប្រធាន​ក្លឹប​បឹង​កេត​បាន​ពន្យល់​បន្ថែម​ជុំ​វិញ​ការ​សាង​សង់​ទីលាន​​ សម្រាប់​ការ​ហ្វឹកហាត់​របស់​បឹង​កេត ដែល​យក​ស្ទាយ​តាម​អឺរ៉ុប ។

លោក​ស្រី ពុធ ធីតា ចុះ​មើលការសាងសង់​

​ប្រធាន​ក្លឹប​រូប​នេះ​ពន្យល់​ថា ​ទីលាន​ហ្វឹកហាត់​​​នេះ​មាន ២ កន្លះ ដែល​កន្លះ​នោះ​​គេ​ប្រើ​សម្រាប់​ តែ​ហាត់​ទាត់​ Free Kick និង​ ហាត់​ទាត់​ជ្រុង។ លោក​ស្រី ថា កន្លះ​នេះ​គឺ​លោក​ស្រី​ទៅ​អឺរ៉ុប ​ហើយ​ឃើញ​​នៅ​ទីនោះ​​មាន ​ក៏​ចង់​បង្កើត​​នៅ​ខ្មែរ។

ជុំ​វិញ​ការ​សាង​សង់​នេះ​លោក​ស្រី​មិនទាន់​កំណត់​ថា ពេលណា​​ នឹង​រួចរាល់​នោះ​ទេ​​ ប៉ុន្តែ​​ចាប់​ផ្ដើម​​ឈូស​ឆាយ​ដី​បណ្ដើរ​ៗ​​​ហើយ។ ទីលាន​នេះ​មិន​នៅ​ឆ្ងាយ​ពី​កីឡដ្ឋាន​របស់​បឹង​កេត​ទេ ​គឺ​នៅ​ជិត​ៗ​គ្នា​នោះ​ឯង ។

​រំលឹក​ថា ​ទីលាន​របស់​បឹងកេត Cambodia Air Way បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​សម្រាប់​ការ​ប្រកួត​រដូវ​កាល ២០១៩ នេះ​​ ហើយ​ក្លឹប​ បឹង​កេត​ ក៏​មិនទាន់​ចាញ់​មួយ​ប្រកួត​ដែរ​ ក្នុង​លីគ​ពោល​គឺ​ឈ្នះ​១២ ស្មើ ៤ មាន ៤០ ពិន្ទុ។ ​ក្លឹប​នេះ​នៅ​សល់​មួយ​ប្រកួត​ទៀត​​ដែល​ត្រូវ​ត្រឹម​ស្មើ ភ្នំពេញ​ក្រោន​ប៉ុណ្ណោះ ដើម្បី​លើក​ពាន លីគ​ កំពូល​កម្ពុជា​រដូវ​កាល ២០២០ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់