• 2020-10-13 11:24:44
  • បាល់ទាត់

Kante ចង់​ចាកចេញ​ពី​ Chelsea ក្រោយ​អត់​សូវ​ត្រូវ​គ្នា​ជាមួយ​គ្រូ​

  • 2020-10-13 11:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​បារាំង​កីឡាករ N'Golo Kante ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ចុះ​ផ្សាយ​ថា មាន​បំណង​ចាកចេញ​ពី​ Chelsea ខណៈ​ទំនាក់ទំនង​ជាមួយ​គ្រូ​បង្គោល​តោខៀវ​លោក Frank Lampard ហាក់​បី​ដូច​ជា​ល្អក់កករ។

សារព័ត៌មាន​បារាំង Le Parisien បាន​ចុះ​ផ្សាយ​ថា Lampard ហាមប្រាម​មិន​ឲ្យ Kante ឈប់​ហ្វឹកហាត់​មួយ​ថ្ងៃ​ ដើម្បី​ទៅ​ស៊ី​ការ​មិត្តភក្តិ​របស់​ខ្លួន ដែល​ការ​ហាមប្រាម​នេះ​ធ្វើ​ឲ្យ​ខ្សែ​បម្រើ​វ័យ​ ២៩ឆ្នាំ​មួយ​នេះ​អាក់​អន់​ចិត្ត​ និង​ខឹង​សម្បារ​យ៉ាង​ខ្លាំង​។

របាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា តំណាង​របស់ Kante ចង់​ឲ្យ​ចេញ​ពី​ក្លឹប​នៅ​ឆ្នាំ​ក្រោយ រដូវ​ក្ដៅ ហើយ​មាន​បំណង​ទៅ​លេង​នៅ Real Madrid។ យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា​ ខាង​ Real មាន​ចំណាប់អារម្មណ៍​ ឬ យ៉ាងណា​ទេ។

Kante បាន​មក​លេង​នៅ Chelsea ក្រោយ​ជួយ​ឲ្យ​ Leicester លើក​ពាន Premier League នៅ​ឆ្នាំ២០១៦។ កីឡាករ​ពាក់​អាវ​លេខ ៧រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​បង្គោល​របស់ Chelsea នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តែ​នៅ​រដូវ​កាល ១៩/២០ របួស​ និង​រោគសញ្ញា​កូវីដ-១៩ បាន​ញាំញី​កីឡាករ​រូប​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់