• 2020-10-13 04:42:48
  • បាល់ទាត់

Ozil ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ដល់​ទៅ​​៨​លាន​ផោន​ពី Arsenal ទោះ​មិន​បាន​លេង

  • 2020-10-13 04:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Ozil ត្រូវ​បាន​រាយការណ៍​ថា ទទួល​បាន​ប្រាក់​​លើក​ទឹក​ចិត្ត​ដល់​ទៅ​៨​លាន​ផោន​ពី Arsenal កាល​ពី​ចុង​ខែ​មុន ត្បិត​​គេ​មិន​ដែល​បាន​លេង​ក៏​ដោយ។

កីឡាករ​នាំ​លេង​យ៉ាង​សំខាន់​របស់​ជម្រើសជាតិ​អាល្លឺម៉ង់​គឺ​ជា​កីឡាករ​ដែល​មាន​ថ្លៃ​នឿយ​ហត់​ខ្ពស់​ជាង​គេ​នៅ​កាំភ្លើង​ធំ​៣៥​ម៉ឺនផោន​ក្នុង​មួយ​សប្ដាហ៍។ ប៉ុន្តែ​គេ​មិន​បាន​បង្ហាញ​ខ្លួន​ប្រកួត​ឲ្យ​ក្រុម​លោក Milek Arteta ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ មីនា​។

ជា​ការ​ពិត​ ត្បិត Ozil មិន​​មាន​ឈ្មោះ​លេង​បាន​មួយ​ប្រកួត​ណា​សោះ​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​តាម​រយៈ​លក្ខខណ្ឌ​​​ក្នុង​កុងត្រា​​ថ្មី​របស់​គេ​បាន​ចុះ​​ជាមួយ​ក្លឹប​កាល​ពី​ខែ មករា ឆ្នាំ ២០១៨ ​គឺ​​បាន​និយាយ​គ្នា​រឿង​ពិសេស​មួយ។ លក្ខខណ្ឌ​​​នោះ​គឺ Arsenal ត្រូវ​​ផ្ដល់​ជូន Ozil នូវ​ប្រាក់​៨​លាន​ផោន​ ដែល​ជា​ប្រាក់​លើក​ទឹក​ចិត្ត​សម្រាប់​ភាព​ស្មោះ​ត្រង់​ជាមួយ​ក្លឹប​ ដែល​គេ​អាច​បន្ត​នៅ​ជាមួយ​ក្លឹប​រហូត​ដល់​កុងត្រា​ឆ្នាំ​ចុងក្រោយ។

រដូវ​កាល​មុន Arsenal បាន​ព្យាយាម​បញ្ចេញ Ozil ឲ្យ​ចេញ​ឆ្ងាយ​ពី​ក្លឹប រហូត​ហ៊ាន​​ដាក់​សំណើ​១៨​លាន​ផោន​ដើម្បី​ញ្ចប់​កុងត្រា​របស់​គេ​នៅ​កីឡដ្ឋាន Emirates។ យ៉ាង​សំណើ​នេះ​ត្រូវ​បាន​ Ozil បដិសេធ ដោយ​បន្ត​​នៅ ទោះ​បី​មិន​បាន​លេង​ក្ដី៕

​​ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់