• 2020-10-13 03:37:50
  • ប្រដាល់

វីដេអូ​បង្ហាញពី​ជីវិតតស៊ូ​​របស់មេ ONE Championship លោក Chatri Sityodtong

  • 2020-10-13 03:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Chatri Sityodtong ប្រធាន និងជានាយកប្រតិបត្តិ ONE Championship ត្រូវបានសារព័ត៌មាន​នានា​ក្នុងលោក​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ដោយសារ​តែជីវិត​របស់​លោក​បានឆ្លងកាត់​ព្យុះភ្លៀងជាច្រើន ទម្រាំក្លាយជា​អ្នកជំនួញដ៏ជោគជ័យ​មួយរូប។

លោកបាន​ហែលឆ្លងភាពក្រីក្រ នៅពេលគ្រួសារ​របស់​លោក​ត្រូវ​រង​ការ​វាយ​ប្រហារ​ពី​វិបត្តិសេដ្ឋកិច្ច​អាស៊ី​នៅក្នុង​ប្រទេស​ថៃ។ តាមរយៈ​ការ​តស៊ូ​ប្រឹងប្រែង​ធ្វើការ និង​ចំណង់​ក្នុង​វិស័យ​ក្បាច់​គុន យុវជន Sityodtong បាន​ប្រើការឈឺចាប់ ដើម្បី​ឈានឆ្ពោះទៅកាន់ភាពជោគជ័យ។ នៅទីបំផុត បុរស​កូនកាត់ថៃ-ជប៉ុន​រូបនេះ បាន​បង្កើត​ ONE Championship ដែលបាន​បង្រួបបង្រួម និងលើកស្ទួយ​ក្បាច់គុន​ និងកេរ្តិ៍តំណែលវប្បធម៌​ដ៏ថ្លៃថ្លា​ក្នុង​តំបន់អាស៊ី ដែលមាន​ប្រជាជន ៤ពាន់លាននាក់។

នៅក្នុងវីដេអូ​រឿងខ្លី ដែលមានចំណងជើងថា “The Chatri Sityodtong Story | Suffering, Sacrifice & Success” លោក Sityodtong បាន​បង្ហាញ​ឲ្យអ្នកទស្សនា​បានឃើញពីជីវិតពីកុមារភាព​របស់​លោក ពីមូលហេតុដែលធ្វើឲ្យ​លោក​ឈាន​ជើង​ចូល​ហាត់​ប្រដាល់ថៃ ក៏ដូចជា​បង្ហាញពីជិវិត​តស៊ូ​រៀន​នៅ​សាកលវិទ្យាល័យ Harvard ដោយចាយ​លុយ​ត្រឹម ៤ដុល្លារ​ក្នុង​១ថ្ងៃ​លើ​ទឹកដីអាមេរិក។ នៅក្នុងវីដេអូនេះ ក៏មានការ​សម្ភាសន៍ម្ដាយ​របស់​លោក Sityodtong រួមទាំងមិត្តភក្ដិរបស់​លោក​មួយចំនួនផងដែរ។

ចង់ដឹងថាវីដេអូ​រឿងខ្លី​នេះយ៉ាងណានោះ សូមទស្សនា​វីដេអូខាងក្រោម៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់