• 2020-10-13 01:47:29
  • បាល់ទាត់

Mane ​និង Thiago ​ជា​សះស្បើយ​ពី Covid-19 ​វិញ​ហើយ ​អាច​ប៉ះ Everton ​បាន​

  • 2020-10-13 01:47:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Sadio Mane ​និង Thiago Alcantara ​បាន​ជា​សះស្បើយ​ពី​មេរោគ Covid-19 ​ហើយ ​និង​អាច​វិល​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​ជា​ធម្មតា​វិញ។

​ដំណឹង​នេះ ពិត​ជា​ល្អ​មែនទែន​សម្រាប់​លោក Klopp ​ដើម្បី​រៀប​ចំ​ក្រុម ព្រោះ​ចុង​សប្ដាហ៍​នេះ​ពួកគេ​នឹង​ត្រូវ​តតាំង​ជាមួយ Everton ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​ហើយ។ Everton ​បច្ចុប្បន្ន​ជា​ក្រុម​កំពុង​ឡើង​ជើង​គួរ​ឱ្យ​កត់​សម្គាល់​ក្រោម​ការ​ដឹក​នាំ​របស់​លោក Carlos Ancelotti ​ផង​។ ប្រសិន​បើ Liverpool ​អវត្តមាន Mane ​និង Thiago ​នោះ ​ពិត​ជា​ពិបាក​យក​ឈ្នះ​មិន​ខាន។

​រំលឹក​ថា​ការ​អវត្តមាន​កីឡាករ​សំខាន់​ទាំង​២​នាក់​ខាង​លើ ​រួម​ជាមួយ Alisson ​របួស​ផង​នោះ ​កាល​ពី​ប្រកួត​ទល់​ក្រុម Aston Villa ​កន្លង​ទៅ គឺ​ក្រុម Liverpool ​បាន​បរាជ័យ​ក្នុង​លទ្ធផល ​៧-២ ​ឯ​ណោះ។ ​នេះ​ជា​កំណត់ត្រា​អាក្រក់​មួយ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Klopp ​នៅ​ក្រុម Liverpool ​៕​

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់