• 2020-10-12 02:58:48
  • ប្រដាល់

លន​ បញ្ញា៖​ ប្រាក់​រង្វាន់​២៤​លាន​នេះ​ ខ្ញុំ​យក​ទៅ​សង​ពូ​វិញ​ដែល​ឲ្យ​ខ្ចី​ទិញ​ដី​ឡូត៍​ទុក​

  • 2020-10-12 02:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ ថា​ប្រាក់​រង្វាន់​ដែល​បាន​មក​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​នៅ​ CNC​ កាល​ពី​ថ្ងៃ​សៅរ៍​នេះ​នឹង​យក​ទៅ​សង​ពូ​វិញ​ដែល​បាន​ឲ្យ​ខ្លួន​ខ្ចី​ទិញ​ដី​ឡូត៍​ទុក​ពី​មុន។​

លន​ បញ្ញា​ (ក្រហម) សូត្រ ខេវិន (ខៀវ)

លន​ បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ ប្រាក់​រង្វាន់​ជើងឯក​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​ ដែល​ទើប​ឈ្នះ​កាល​ពី​ថ្ងៃ​សៅរ៍​ចំនួន​ ២៤​លាន​(៦០០០​ដុល្លារ)​នេះ​ គឺ​ដក​២០០០​ដុល្លារ​យក​ទៅ​សង​ពូ​របស់​ខ្លួន​វិញ​ដែល​បាន​ជួយ​ឲ្យ​ខ្ចី​ទិញ​ដី​ឡូត៍​មួយ​កន្លែង​កន្លង​ទៅ​នេះ។​ ចំណែក​មួយ​ចំនួន​ទៀត​គឺ​យក​ទៅ​ទិញ​មាស​ទុក​សម្រាប់​ខ្លួន​ឯង។​

សិស្ស​គុន​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​ខាង​លើ​បន្ត​ប្រាប់​ទៀត​ថា​ ខ្លួន​សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​ពីអ្នករាល់គ្នា​ និង​អរគុណ​ខាង​ស្ថានីយ​ទូរទស្សន៍​ CNC​ ដែល​តែងតែ​ផ្ដល់​ឱកាស​ឲ្យ​ប្រកួត​ក៏​ដូច​ជា​លេង​ខ្សែក្រវាត់​មួយ​នេះ​ផង​ដែរ។​

លន​ បញ្ញា​ (ក្រហម) សូត្រ ខេវិន (ខៀវ)
បញ្ញា ឈ្នះ​ខ្សែក្រវាត់​កាល​ពីថ្ងៃសៅរ៍

រំលឹក​ដែរ​ថា​ លន​ បញ្ញា​ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ ទី១០​ ខែ​តុលា​ ឆ្នាំ​២០២០​ នេះ​ប្រកួត​ឈ្នះ​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​ ១គ្រឿង​នៅ​សង្វៀន​ CNC​ លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ បន្ទាប់​ពី​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ សូត្រ​ ខេវិន។​ ជើងឯក​លេខ១​ ទទួល​បាន ​ខ្សែក្រវាត់​១គ្រឿង​ អម​ដោយ​ប្រាក់​រង្វាន់​ ២៤​លាន​រៀល​(៦០០០​ដុល្លារ)​ ចំណែក​លេខ២​ សូត្រ​ ខេវិន​ ទទួល​បាន​ពាន​១ ​និង​ប្រាក់​រង្វាន់​១២​លាន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់