• 2020-10-09 12:39:55
  • បាល់ទាត់

Pogba ព្រលយ​មួយ​ឃ្លា​ថា លេង​ជាមួយ Real ជា​សុបិន​មួយ

  • 2020-10-09 12:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​បារាំង​កីឡាករ Paul Pogba បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​លេង​នៅ​ក្លឹប​ Real Madrid ជា​ក្ដី​សុបិន​មួយ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ “ ប្រាកដ​ណាស់​ មាន​ពាក្យ​ជា​ច្រើន​និយាយ​អំពី​ ការ​ចាប់​អារម្មណ៍​របស់ Zidane មក​លើ​រូប​ខ្ញុំ។ ឲ្យ​ខ្ញុំ​និយាយ​ថា​ម៉េច? ពិត​មែន​ហើយ កីឡាករ​ជា​ច្រើន​ចង់​ទៅ​លេង​នៅ Real Madrid ណាស់។ វា​ជា​ក្ដី​សុបិន​មួយ​បើ​បាន​ទៅ​លេង​នៅ​ទីនោះ “ ។

Pogba បាន​បន្ត​ថា៖ “ ដូច​ខ្ញុំ​និយាយ​រាល់​ដង​អញ្ចឹង​ ខ្ញុំ​ជា​កីឡាករ​ Manchester United ហើយ​ខ្ញុំ​ស្រលាញ់​ក្លឹប​ណាស់។ ខ្ញុំ​នឹង​លះបង់​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ឲ្យ​ទៅ​ក្លឹប​ “ ។

ក្រៅ​ពី​នេះ​ទៀត​ ខ្សែ​បម្រើ​រូប​នេះ​បាន​ព្រលយ​ត​ទៀត​ថា ខាង​ក្លឹប​ និង​ខាង​ខ្លួន​មិន​ទាន់​បាន​និយាយ​គ្នា​រឿង​បន្ត​កុងត្រា​អ្វី​នោះ​ទេ ខណៈ​កុងត្រា​នៅ Manchester United របស់​ Pogba ហួស​កំណត់​នៅ​ខែ​មិថុនា ២០២១៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់