• 2020-10-09 11:31:11
  • ព័ត៌មាន

អីយ៉ា! Dominic កំពុង​តែ​ឡើង​ជើង​នៅ Everton ពេល​នេះ​ជាប់​ជា​កីឡាករ​ឆ្នើម​ PLប្រចាំ​ខែ​

  • 2020-10-09 11:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​លេង​ឲ្យ​ក្លឹប Everton កីឡាករ Dominic Calvert-Lewin ត្រូវ​បាន​គេ​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​កញ្ញា​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ Premier League។

នៅ​ក្នុង​ខែ​កញ្ញា កីឡាករ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​មួយ​នេះ​ជួយ​ឲ្យ Everton ឈ្នះ​ទាំង​ ៣ប្រកួត ហើយ​រក​បាន ៥គ្រាប់ ហើយ​ជាពិសេស​រក​បាន Hat-Trick បាន​មួយ​ទៀត​ផង​គឺ​ពេល​ប៉ះ​នឹង West Brom។

លើស​ពី​នេះ​ទៅ​ទៀត​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ហើយ​ជា​អ្នក​ដែល​ដាក់​មួយ​គ្រាប់​ជ័យជំនះ​ប្រផឹតប្រផើយ​ អំឡុង​ប្រកួត​បើក​ឆាក​ Everton សួរ​សុខ​ទុក្ខ​ Tottenham Hotspur ដែល​ធ្វើ​ឲ្យ​លោក Jose Mourinho ចាញ់​ក្នុង​ប្រកួត​បើក​ឆាក​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ២០ឆ្នាំ​នៃ​អាជីព​គ្រូ​បង្វឹក​របស់​លោក។

ក្រៅ​ពី​នេះ​ទៅ​ទៀត​ Lewin បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​បាល់ទាត់​កាន់​តែ​ស្គាល់​ច្បាស់​ ក្រោយ​ពេល​ដែល​កីឡាករ​រូប​នេះ​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​មួយ​គ្រាប់ ពេល​ប៉ះ​នឹង​ក្រុម​ជម្រើស​ជាតិ​វេល៕

ចុច​អាន៖ ស្វែង​យល់​ប្រវត្តិ​ឲ្យ​ច្បាស់​ពី Calvert-Lewin កីឡាករ​ឡើង​ជើង​របស់ Everton

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់