• 2020-10-06 11:48:05
  • បាល់ទាត់

កីឡាករ​ចំណូលថ្មី​អាមេរិក​នៅ Barca និយាយ​ចំៗ​ថា ខ្លួន​មិនយល់​ការ​ណែនាំ​របស់ Messi មួយ​ពាក្យ​ទេ

  • 2020-10-06 11:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ចំណូល​ថ្មី​ក្លឹប​ Barcelona កីឡាករ​ Sergino Dest បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​មិន​យល់​ពី​ការ​ណែនាំ​របស់​ខ្សែ​ប្រយុទ្ធ​ Lionel Messi មួយ​ពាក្យ​ណា​សោះ​។

Sergino បាន​និយាយ​ថា​៖" Messi អត់​ចេះ​និយាយ​អង់គ្លេស​ទេ​ តែ​ម៉េច​ក៏​ដោយ​វា​ពិត​ជា​ពិសេស​ណាស់​​សម្រាប់​ខ្ញុំ​ ដែល​បាន​ជួប​គេ​" ។

ខ្សែ​ការពារ​រូប​នេះ​បាន​បន្ត​ថា​៖" តែ​និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ​ ខ្ញុំ​អត់​យល់​គេ​ចង់​និយាយ​ពី​អី ណែ​នាំ​ពី​អី​ទេ​មក​ខ្ញុំ​។ ពួក​យើង​បាន​ត្រឹម​តែ​ញញឹម​ដាក់​គ្នា​ទេ​ យ៉ាង​ណា​ខ្ញុំ​សង្ឃឹម​ថា​​យូរ​ៗ​ទៅ​ខ្ញុំ​នឹង​អាច​យល់​បាន​" ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Sergino ទើប​ផ្លាស់​ពី​ក្លឹប​ Ajax មក​ក្លឹប​ Barcelona នៅ​ដើម​ខែ​តុលា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ​ ដោយ​គេ​ជាប់​កុងត្រា​ជា​មួយ​ក្លឹប​នេះរហូត​ដល់​ឆ្នាំ​ ២០២៥​ឯណោះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់