• 2020-10-06 08:33:57
  • ប្រដាល់

ដឹង​ទេ​នារី​សិចស៊ី​តែង​ដើរតាម Rodtang គ្រប់​ប្រកួត​ជា​នរណា?

  • 2020-10-06 08:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​ពេល​វេលា​ដែល Rodtang Jitmuangnon ឡើង​ប្រកួត​ម្ដង​ៗ​មិន​ថា​ក្នុង​ឬ​ក្រៅ​ស្រុក គេ​តែង​ឃើញ​នារី​សិចស៊ី​ម្នាក់​តែង​​អម​ដំណើរ​​លើក​ទឹក​ចិត្ត​ជា​និច្ច។

តាម​ពិត​ទៅ​នារី​ម្នាក់​នោះ​មាន​ឈ្មោះ​ថា Ae ជា​​ប្រធានក្លឹប Jitmuangnon។ ក្លឹប​ប្រដាល់ Jitmuagnnon ស្ថិត​ក្នុង​ក្រុង Nonthaburi និង​មាន​ស្ថាបនិក​គឺ​លោក Huan ដែល​ត្រូវ​ជា​ប្ដី​របស់​អ្នក​ស្រី Ae។ ក្នុង​ឆ្នាំ​២០១៤ លោក Huan បាន​លាចាក​លោក ដូច្នេះ​ការ​គ្រប់គ្រង​គ្រប់​យ៉ាង​ត្រូវ​ធ្លាក់​ទៅ​លើ​អ្នក​ស្រី Ae។

Rodtang ធ្លាប់​និយាយ​ថា លោក Huan ជា​មនុស្ស​ល្អ​ដែល​​បាន​អប់រំ​នាំ​ឲ្យ​គេ​មាន​ថ្ងៃ​នេះ។ ប៉ុន្តែ​បន្ទាប់​ពី​លោក Huan ស្លាប់ គ្រប់​គ្នា​ក្នុង​ក្លឹប Jitmuangnon មាន​ក្ដី​​បារម្ភ​ជា​ខ្លាំង​ព្រោះ​ខ្លាច​ក្លឹប​បាត់បង់​ភាព​ល្បីល្បាញ។ ជួប​រឿង​លំបាក​មិន​បោះបង់ កីឡាករ​ក្នុង​ក្លឹប​ទាំង​អស់​រួម​ទាំង Rodtang ផង​នោះ​បាន​លើក​ទឹក​ចិត្ត​អ្នក​ស្រី Ae និង​ព្យាយាម​ហាត់​គ្រប់​គ្នា​​ដើម្បី​​មាន​មុខមាត់​​ក្លឹប​ជា​បន្ត។

តាម​ពិត​ទៅ​អ្នក​ស្រី Ae ដឹង​រឿង​រ៉ាវ​ច្រើន​​នៃ​ការ​ហ្វឹកហាត់​ក្នុង​ក្លឹប ក៏​​ជា​ការ​ចាប់​គូ​ប្រកួត​ផ្សេង​ៗ ដោយ​សារ​តែ​​លោក Huan តែងតែ​ប្រាប់​ការងារ​របស់​លោក​ទៅ​កាន់​អ្នក​ស្រី។ កីឡាករ​ក្នុង​ក្លឹប Jitmuangnon ទាំងអស់​បាន​ហៅ​អ្នក​ស្រី​ថា ម៉ែ Ae។ ដូច្នេះ​រាល់​ពេល​កីឡាករ​របស់​ក្លឹប​ឡើង​ប្រកួត​ម្ដង​ៗ ម៉ែ Ae តែងតែ​ដើរ​តាម​ដើម្បី​លើក​ទឹក​ចិត្ត​ជា​និច្ច៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់