- 2020-10-06 04:28:16
- បាល់ទាត់
ពូរបស់ Lampard ថាឆ្នាំនេះ Spurs អាចលើកពាន Premier League បាន
- 2020-10-06 04:28:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូរបស់ Lampard ថាឆ្នាំនេះ Spurs អាចលើកពាន Premier League បាន
ចន្លោះមិនឃើញ
លោក Harry Redknapp បាននិយាយថាក្រុម Spurs នៅរដូវកាលនេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការលើកពានរង្វាន់ English Premier League បានហើយ។
ឆ្លងកាត់រដូវកាលដោះដូរកីឡាករនេះ ក្រុមរបស់លោក Jose Mourinho បានចំណាយប្រាក់៨៥,៩លានផោនដើម្បីទិញយកកីឡាករថ្មីចូល។ ដោយធៀបនឹងឆ្នាំមុន គឺឆ្នាំនេះ ចំណាយតិចជាង ព្រោះឆ្នាំមុនចាយអស់ជាង១០០លានផោនឯណោះ។ តែបើមើលលើកីឡាករវិញ ឃើញថាលោក Jose ទិញមកសុទ្ធតែល្អ ហើយជួយក្រុមបានច្រើន។
ជាក់ស្ដែង លោក Jose Mourinho បានកសាងតំបន់ប្រយុទ្ធមួយដែលមុតស្រួចគឺ Son , Kane និង Bale ។ ៣នាក់នេះ អាចគ្រប់គ្រាន់សម្រាប់ក្រុម Spurs បង្កព្យុះភ្លៀងបានហើយ ប្រសិនបើមិនមាននរណារបួសទេនោះ។ មើលឃើញថាទម្រង់លេងពេញនេះហើយ ទើបបានជាលោក Redknapp អតីតគ្រូរបស់ក្រុមមាន់ខ្នាយមាសដែរនោះ ថាក្រុមនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកពាន Premier League ហើយ។
បុរសវ័យ៧៣ឆ្នាំដែលត្រូវជាពូរបស់ Lampard បានបន្ដទៀតថា៖ “Spurs មិនពិបាកចូល Top4 ទេ ហើយពួកគេអាចលើកពានបានទៀត។ ខ្ញុំដឹងថាគ្រប់គ្នានឹងនិយាយថាខ្ញុំគិតឆ្កួតហើយដែលពោលពាក្យនេះ។ តែសូមមើលទម្រង់លេងរបស់ Spurs បច្ចុប្បន្ន ពួកគេអាចគ្រប់គ្រងបានគ្រប់តំបន់ទាំងអស់។ វាជាជម្រើស១១នាក់មួយដែលពោរពេញដោយកម្លាំង និងថាមពល”៕