• 2020-10-05 14:12:38
  • ព័ត៌មាន

Mascot ដាយណូស័រ​កាំភ្លើង​ធំ បង្ខំ​ចិត្ត​ចែក​ផ្លូវ​ជាមួយ Arsenal ក្រោយ​បម្រើ​ការ​ជាង ៣០ឆ្នាំ

  • 2020-10-05 14:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នៅ​ក្នុង​តុក្កតា​ដាយណូស័រ​កាំភ្លើង​ធំ Gunnersaurus លោក Jerry Quyត្រូវ​បាន​ក្លឹប​ Arsenal បញ្ចប់​ការងារ​ ដោយ​សារ​តែ​ក្លឹប​កំពុង​តែ​កាត់​បន្ថយ​ចំនួន​បុគ្គលិក ព្រោះ​តែ​វិបត្តិសេដ្ឋកិច្ច​បណ្ដាល​មក​ពី​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩។

ខណៈ​ជំងឺ​កូវីដ-១៩​នៅ​រាតត្បាត អ្នក​គាំទ្រ​មិន​ទាន់​មក​កីឡដ្ឋាន ហេតុ​ដូច​នេះ​ហើយ​ តួនាទី​របស់ Mascot ដាយណូស័រ​មួយ​នេះ​ហាក់​មិន​សូវ​ជា​ចាំ​បាច់​ទៀត​ទេ។

តុក្កតា​ Mascot រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ដី​ Arsenal រហូត​តាំង​ពី​ឆ្នាំ១៩៩៣ ពោល​គឺ​មុន​ក្លឹប​មួយ​ មាន​កីឡដ្ឋាន​ Emirate ទៀត​ផង​។ លោក​បង្ហាញ​ខ្លួន​ដំបូង​អំឡុង​ប្រកួត Arsenal ប៉ះ​នឹង Manchester City កាល​ពី​ឆ្នាំ៩៣ ហើយ​ពេល​នោះ​ Arsenal ឈ្នះ ៣-០។

យ៉ាងណាមិញ ខាង​ក្លឹប​នៅ​តែ​បង្ហើប​ប្រាប់​សារព័ត៌មាន The Athletic ថា ដាយណូស័រ​កាំភ្លើង​នឹង​ត្រលប់​មក​វិញ​នៅ​ពេល​អនាគត៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់