- 2020-10-05 10:47:50
- ព័ត៌មាន
ចេញពី Man Utd មួយឆ្នាំ Lukaku ឈ្នះពានកីឡាករឆ្នើមប្រចាំ Europa League
- 2020-10-05 10:47:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញពី Man Utd មួយឆ្នាំ Lukaku ឈ្នះពានកីឡាករឆ្នើមប្រចាំ Europa League
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Romelu Lukaku ត្រូវបានគេបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមក្នុងក្របខ័ណ្ឌពានលំដាប់ទី២អឺរ៉ុប UEFA Europa League ប្រចាំរដូវកាល២០១៩/២០ កាលពីថ្ងៃសុក្រកន្លងទៅ។
ក្នុងព្រឹត្តិការណ៍ Europa League នេះដែរ កីឡាកររូបនេះបានបង្ហាញខ្លួនចំនួន ១១ដង និងរកគ្រាប់បាល់បាន ៩គ្រាប់ឲ្យក្លឹប Inter Milan ហើយជួយឲ្យក្លឹបឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រទៀតផង។
ក្រៅពីក្របខ័ណ្ឌអឺរ៉ុបនេះដែរ ខ្សែប្រយុទ្ធមាឌធំមួយនេះបានបង្ហាញទម្រង់លេងល្អកាលពីរដូវកាលមុន ដោយលេងបាន ៥១ប្រកួត ហើយស៊ុតបាន ៣៤គ្រាប់គ្រប់កម្មវិធី។
គួររម្លឹកផងដែរថា Lukaku បានចាកចេញពីក្លឹប Manchester United កាលពីឆ្នាំ២០១៩កន្លងទៅ បន្ទាប់ពីរួមរស់ជាមួយក្លឹបទីក្រុងមេនឆេសស្ទើរមួយនេះរយៈពេល ២ឆ្នាំ៕