• 2020-10-05 07:25:25
  • បាល់ទាត់

AIA-ISF Youth league ២០១៩-២០២០ ​​ចំណាយ​​សរុប​​​ជាង​២​ម៉ឺន​

  • 2020-10-05 07:25:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​ប្រកួត​ពាន​វិល​ជុំ AIA-ISF Youth league ២០១៩-២០២០ បាន​​​បញ្ចប់​កាល​ពី​​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០២០ ម្សិល​មិញ​នេះ​នៅ​ទីលាន​ផ្កាយ​សមុទ្រ។

លោក យិន សាមឌី

​​​​លោក យិន សាមឌី ប្រធាន​គ្រប់​គ្រង​កម្មវិធី​បាល់ទាត់​នៅ​អង្គការ​ផ្កាយ​សមុទ្រ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​នេះ​បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩ ប៉ុន្តែ​ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជម្ងឺ​កូវីដ ១៩ ​ទើប​ធ្វើ​ឲ្យ​កម្មវិធី​ត្រូវ​បាន ​ពន្យារពេល​មក​ដល់​ពេល​នេះ។ ​តាម​កម្មវិធី​គឺ​ត្រូវ​បញ្ចប់​​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០ មក​ម្ល៉េះ​ តែ​ដោយសារ​បញ្ហា​ខាង​លើ​ទើប​ពន្យារ​​ពេល​។ ​​សម្រាប់​ការ​ចំណាយ​លោក​បាន​បញ្ជាក់​ថា ​មាន​កញ្ចប់​ប្រមាណ​ជា​ជាង ២ ម៉ឺន​​ដុល្លារ ​ដែល​ជា​ការ​ចំណាយ​សរុប​​។

​លោក​មើល​ឃើញ​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ការ​ចូល​រួម​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​ឆ្នាំ​នេះ​មាន​ក្រុម​ចូល​រួម​ដល់​ជាង ១០០ ក្រុម ​ហើយ​​សម្បូរ​ទៅ​​ដោយ​កីឡាករ​ល្អ​ៗ​ទៀត​ផង។ ពាន​ខាង​លើ​នេះ​បង្កើត​ឡើង​​ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​ៗ​​នៅ​តាម​សហគមន៍​ផ្សេង​ៗ ដែល​មិន​សូវ​ទទួល​បាន​ឱកាស​ក្នុង​ការ​លេង​បាល់​ ទទួល​បាន​ការ​បញ្ចេញ​សមត្ថភាព​។

ជា​ការ​ពិត​ពាន​នេះ​ នឹង​អាច​ពង្រីក​ទៅ​តាម​បណ្ដា​ខេត្ត​បន្ថែម​ទៀត​នា​ឆ្នាំ​ក្រោយ​ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​ៗ​នៅ​តាម​ខេត្ត​អាច​មាន​ឱកាស​លេង​បាល់ទាត់ និង​​ទទួល​បាន​បទ​ពិសោធ​​ក្នុង​ការ​ធ្វើ​ការ​ជា​ក្រុម​។ ​ខេត្ត​ដែល​ជា​ទិសដៅ​គឺ​ខេត្ត​សៀមរាប និង​ខេត្ត​បាត់​ដំបង ហើយ​ក៏​អាច​ខេត្ត​កំពត​ផង​ដែរ។

​ជា​មួយ​គ្នា​នោះ​លោក​ស្រី Pauline Teoh ​នាយិកា​​នៃ​ក្រុម​ហ៊ុន AIA បាន​​​បន្ត​ជួយ​គាំទ្រ​​ឧបត្ថម្ភ​ឲ្យ​មាន​ការ​ប្រកួត​ពាន​​​រង្វាន់​នេះ​ចំនួន ៣ ឆ្នាំ​ទៀត​ផង​ដែរ ។ ​​​

លោក​ស្រី Pauline Teoh

លទ្ធផល​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​៖​

  • កុមារអាយុក្រោម ១៨ ប្រុស : PSE ០ - ២ Fox Empire

  • កុមារអាយុក្រោម ១៦ ប្រុស : នគររាជ ១- ០ ISI Dongkoa Senchey

  • កុមារអាយុក្រោម ១៤ ប្រុស : នគររាជ ៥- ៩ ISI Dongkoa Senchey

  • កុមារអាយុក្រោម ១០ ប្រុស : EYC ៥ - ៦ សាលាបឋមសិក្សាទួលរការ

  • កុមារអាយុក្រោម ១៨ ស្រី: សហគមន៏បាល់ទាត់ខេត្តកំពង់ស្ពឺ ២ - ៥ PSE

  • កុមារអាយុក្រោម ១៤ ស្រី: សាលាបឋមសិក្សាពញ្ញាពន់ ៥-១ Chibodia

  • កុមារអាយុក្រោម ១០ ស្រី: សហគមន៏បាល់ទាត់ខេត្តកំពង់ស្ពឺ ១១ - ០ សាលា​បឋម​សិក្សា​របោះ​អង្កាញ់​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់