• 2020-10-05 06:08:11
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ កែវ​ រ៉េមី​ ចុះ​មើល​ផ្ទាល់​ក្លឹប​ ITF​ នៅ​បាក់ខែង ​ព្រោះ​ពោរពេញ​ដោយ​សិស្ស​មាន​ស្នាដៃ​

  • 2020-10-05 06:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​ចុះ​ទៅ​ផ្ទាល់​ដល់​ក្លឹប​ក្ដី​ចាស់​ នៅ​ឯ​បាក់ខែង​តែ​ម្ដង​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៣​ តុលា​ ២០២០​ ​ព្រោះ​ក្លឹប​នេះ​ពោរពេញ​ដោយ​សិស្សៗ​មាន​សមត្ថភាព​ និង​នាំ​មេដាយ​កម្រិត​អន្តរជាតិ​ជូន​ប្រទេស​កន្លងទៅ។​

ទិដ្ឋភាពប្រកួត

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ បាន​ឲ្យ​ដឹង​ថា​ ការ​ចុះ​ផ្ទាល់​ដល់​ក្លឹប​នានា​នោះ​មិន​សំខាន់​ថា​ជា​ក្លឹប​ល្អ​ ស្អាត​ ឬ​នៅ​ជិត​នោះ​ទេ​ចំពោះ​លោក​ ប៉ុន្តែ​ការ​ចុះ​ទៅ​ក្លឹប​ណា​មួយ​គឺ​ក្លឹប​នោះ​មាន​លក្ខណៈ​ពិសេសៗ​ហើយ។​

ទិដ្ឋភាពសម្ដែងបង្ហាញ

ប្រមុខ​ដឹកនាំ​សកម្ម​រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ក្លឹប​ក្ដី​ចាស់​នេះ​ គឺ​ជា​ក្លឹប​ល្បី​ និង​សំបូរ​ធនធាន​កីឡាករ​ល្អ​ៗ​ច្រើន​ ជា​ពិសេស​នោះ​សិស្ស​គុន​ក្លឹប​នេះ​បាន​នាំ​ជ័យជម្នះ​ មុខមាត់​ជូនប្រទេស​ជាតិ​ក្នុង​ឆាក​អន្តរជាតិ​ជា​ច្រើន​ ដូច្នេះ​ហើយ​ឯកឧត្ដម​ចិញ្ចឹម​ចិត្ត​មាន​ពេល​សមស្រប​ណា​មួយ​ចុះ​មក​ផ្ទាល់បែបនេះ​តែ​ម្ដង។​ មួយវិញ​ទៀត​ការ​ចុះ​មក​នេះ​ក៏​ជា​ឱកាស​សម្លឹង​មើល​ធនធាន​ទំពាំង​ស្នង​ឫស្សី​សម្រាប់​បន្តវេន​សិស្ស​ច្បង​ៗ​ផង​ដែរ។​ ប្រធាន​សហព័ន្ធ​ខាង​លើ​ មិន​អាង​តែ​បច្ចុប្បន្ន​ខ្លាំង​ហើយ​មិន​ចាំ​អារម្មណ៍​រក​ធនធាន​ថ្មីៗ​ទៀត​នោះ​ទេ​ ពោល​ ITF​ តែងតែ​ផ្ដោត​ជា​និច្ច​សម្រាប់​អ្នក​ស្នង​បន្ត​ និង​តែងតែ​ស្វែង​រក​តាម​គ្រប់​ទិសទី​មិន​ថា​នៅ​ក្លឹប​ខេត្ត​ ឬ​រាជធានី​ភ្នំពេញ​ឡើយ។​

ទិដ្ឋភាពសម្ដែងបង្ហាញ

រំលឹក​ដែរ​ថា​ ឯកឧត្ដម​ កែវ​ រ៉េមី​ រួម​ហ្នឹង​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ជា​ច្រើន​រូប​បាន​ចុះ​ទៅ​ទស្សនា​ការ​ប្រកួត​ និង​សម្ដែង​របស់​ក្លឹប​ក្ដី​ចាស់​ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ទី៣​ ខែ​តុលា​ ឆ្នាំ​២០២០​ នៅ​ឯ​បាក់ខែង។​ ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​មេឃុំ​ និង​អាណាព្យាបាល​របស់​កីឡាករ​ កីឡា​ការិនី​ជា​ច្រើន​នាក់​ផ​ង​ដែរ៕​

ប្រធានក្លឹបក្ដីចាស់
មេឃុំបាក់ខែង
ទិដ្ឋភាពកាលថ្ងៃសៅរ៍

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់