• 2020-10-04 02:35:42
  • បាល់ទាត់

Pep ​ថា​លេង​ទើប​បាន​៣ ៤​ប្រកួត​ប្រកួត ​កុំ​និយាយ​រឿង​ពាន​រង្វាន់​អី​

  • 2020-10-04 02:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Manchester City ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Leeds United ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ ​ក្នុង​សប្ដាហ៍​ទី​៤​នៃ​លីគ​កំពូល​អង់គ្លេស​។

​Raheem Sterling ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​នៅ​តង់​ទី​១​ឱ្យ​ក្រុម Man City ​ប៉ុន្តែ​ឈាន​ដល់​តង់​ទី​២​វិញ ក្រុម Leeds United ​វាយ​សម្រុក​វិញ​រហូត​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី​៥៥ ដោយ Rodrigo ​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ។ ​ការ​ប្រកួត​បញ្ចប់​ទៅ​ត្រឹម​លទ្ធផល​ស្មើ​គ្នា ១-១ ​នេះ​ប៉ុណ្ណោះ ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ទៀត​ទេ​នៅ​នាទី​នៅ​សល់។

​លោក Pep ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នេះ​ថា Leeds United ​ជា​ក្រុម​អស្ចារ្យ​មួយ ​ជា​ក្រុម​ល្អ​មួយ​ដែល​គ្រប់​គ្នា​បាន​ឃើញ​ស្រាប់​ទៅ​ហើយ។ ពួកគេ​បាន​បំផ្លាញ Championships ​រដូវ​កាល​មុន ​ហើយ​ឡើង​មក​លេង​នៅ Premier League ​នេះ ​រឹត​តែ​ល្អ​ថែម​ទៀត ​ក្រោយ​ទិញ​កីឡាករ​ថ្មី​ចូល​ជា​ច្រើន។ ​នៅ​រដូវ​កាល​នេះ ​អាច​និយាយ​បាន​ថា​ក្រុម​ទាំង​អស់ ​នឹង​ពិបាក​នៅ​ពេល​ប្រកួត​ជាមួយ Leeds United ​មិន​ខាន។

​ចំពោះ​រឿង​ទម្រង់​លេង​មិន​ល្អ​ដើម​រដូវ​កាល​នេះ​វិញ ​លោក Pep ​ស្នើ​សុំ​ឱ្យ​គ្រប់​គ្នា​កុំ​អាល់​និយាយ​ពី​ពាន​រង្វាន់​អី ទើប​ទើប​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ ​ការ​ប្រកួត​៣​ទៅ​៤​ប្រកួត ​បើក​ឆាក​លីគ ​មិន​អាច​កំណត់​ថា​ក្រុម​ណា​នឹង​ឈ្នះ​ពាន​បាន​ឡើយ ដោយ​សូម្បី​តែ​ទីផ្សារ​ដោះដូរ​កីឡាករ​ក៏​មិន​ទាន់​នឹង​បិទ​ផង៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់