• 2020-10-02 04:05:36
  • បាល់ទាត់

រឿង​ពិសេស​មួយ​ត្រូវ​ដឹង​សម្រាប់​ជំនួប​រវាង Messi និង Ronaldo នៅ UCL

  • 2020-10-02 04:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាប់​​ឆ្នោត​បែងចែក​ពូល​ក្នុង​ពាន​រង្វាន់ Champions League កាល​ពី​យប់​មិញ Juventus ត្រូវ​ស្ថិត​ក្នុង​ពូល​ G ជាមួយ Barcelona។

​រឿង​ពិសេស​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ នេះ​ជា​លើក​ដំបូង​ដែល Lionel Messi លេង​ទល់​មុខ Cristiano Ronaldo ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ពាន UCL។ ក្នុង​ពូល G នេះ Barca និង Juventus មាន​ភាគរយ​ខ្ពស់​អាច​ឡើង​ទៅ​វគ្គ​បន្ត ដោយ​សារ​ពីរ​ក្រុម​ផ្សេង​ទៀត​ដូច​ជា Dynamo Kyiv និង Ferencvaros ស្ថិត​នៅ​ក្រោម​កម្រិត​របស់​ពួក​គេ។

Ronaldo កំពុង​តែ​បន្ត​ភាព​ខ្លាំង​រក​គ្រាប់​បាល់​របស់​ខ្លួន​ ចាប់​តាំង​ពី​ចូល​រួម​ជាមួយ Juventus ផ្លាស់​ពី​ Real Madrid ក្នុង​តម្លៃ​ខ្លួន​៨៨​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៨។ សម្រាប់ Messi ក្នុង​​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​នេះ​មាន​ចេញ​ចង់​ចេញ​ពី Barca ដែរ។ ប៉ុន្តែ​ក្រោយ​ពី​មាន​ដំណោះស្រាយ​ Messi បាន​សម្រេច​បន្ត​នៅ​អេស្ប៉ាញ​រហូត​អស់​កុងត្រា។

សម្រាប់​ជំនួប​ Messi ទល់​មុខ​នឹង Ronaldo ជា​បំណង​ប្រាថ្នា​របស់​អ្នក​គាំទ្រ ក្រោយ​ខកខាន​ឃើញ​ពួក​គេ​លេង​ប៉ះ​គ្នា​២​ឆ្នាំ​មក​ហើយ។ Ronaldo ធ្លាប់​ឈ្នះ​ពាន UCL ៥​ដង​លើ Messi ម្ដង៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់