- 2020-10-02 01:52:01
- បាល់ទាត់
Spurs លត់ក្រុមមិនសូវមានអ្នកស្គាល់ ៧-២ នៅ Europa League យប់មិញ
- 2020-10-02 01:52:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Spurs លត់ក្រុមមិនសូវមានអ្នកស្គាល់ ៧-២ នៅ Europa League យប់មិញ
ចន្លោះមិនឃើញ
ក្រុម Spurs របស់លោក Jose Mourinho នៅយប់មិញនេះ លេងបានល្អមែនទែន ដោយបានយកឈ្នះលើក្រុមMaccabi Haifa ក្នុងលទ្ធផល ៧-២ ឯណោះពានរង្វាន់ Europa League ។
សម្រាប់ការប្រកួតនេះដែរ Harry Kane ធ្វើបានដល់ទៅ៣គ្រាប់ម្នាក់ឯងឯណោះ ខណៈដែល Lo Celso ២គ្រាប់ Lucas Moura ១គ្រាប់និង Alli ១គ្រាប់ផងដែរ។ ជ័យជម្នះលើក្រុមមកពីអ៊ីស្រាអែលខាងលើនេះ លោក Jose Mourinho ពិតជាសប្បាយចិត្តមែនទែន ព្រោះថាការឈានដល់វគ្គក្នុងពូលនៃពានរង្វាន់ Europa League ពិតជាសំខាន់សម្រាប់ក្រុម Spurs ជាខ្លាំង។
រំលឹកថា Spurs ប៉ុន្មានថ្ងៃចុងក្រោយនេះ គឺលេង២ថ្ងៃ១ប្រកួតតែម្ដង។ ចប់ការប្រកួតនៅយប់មិញនេះទៅ ក្រុមរបស់លោក Jose Mourinho នឹងត្រូវប្រកួតជាមួយក្រុម Manchester United ទៀត សម្រាប់ពានរង្វាន់ Premier League ម្ដងនៅចុងសប្ដាហ៍នេះ៕