• 2020-10-01 07:45:15
  • ប្រដាល់

Floyd ទារ​ ​៦០០​លាន​ដុល្លារ បើ​ចង់​ឲ្យ​គេ​វាយ​ជាមួយ Conor និង Khabib

  • 2020-10-01 07:45:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather បាន​ទាមទារ​​តម្លៃ​ខ្លួន​ដល់​​ទៅ​៦០០​លាន​ដុល្លារ​ឯណោះ ក្នុង​ការ​ប្រកួត​ជាមួយ Conor McGregor និង Khabib Nurmagamedov។

អតីត​អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក​​កំពុង​លេច​ពាក្យ​ចចាមអារ៉ាម​ចាប់​គូ​​ប្រកួត​ជាមួយ​តារា Youtube ម្នាក់​ឈ្មោះ​ថា Logan Paul។ ប៉ុន្តែ​និយាយ​ទាក់ទិន​សម្រាប់​ការ​ទាមទារ​ចង់​ឲ្យ​ជួប Conor និង Khabib បុរស​វ័យ​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់ (៥០-០) ចង់​បាន​តម្លៃ​ខ្លួន​៣០០​លាន​ក្នុង​មួយ​ប្រកួត។ ​​

​Mayweather ធ្លាប់​បាន​យក​ឈ្នះ​ McGregor ​ដោយ​បញ្ចប់​ត្រឹម​ទឹក​១០​កាល​ពី​ខែ សីហា ឆ្នាំ ២០១៧ និង​ប៉ង​ចង់​ជួប​គ្នា​ម្ដង​ទៀត ជាមួយ​នឹង​ការ​បោះសម្ដី​ថា​កីឡាករ​សញ្ជាតិ​​ដៃ​ស្រាល​ណាស់។

Floyd បាន​និយាយ​ក្នុង​កម្មវិធី​ផ្សាយ​មួយ​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ជាមួយ Conor ឬ Khabib ថា សម្រាប់​តម្លៃ​ខ្លួន​១៥០​លាន​ដុល្លារ​គឺ​មិន​គ្រប់គ្រាន់​ទេ។ សុខភាព​របស់​គេ​គឺ​សំខាន់​ជាង តែ​បើ​ឲ្យ​៣០០​លាន​ដុល្លារ​​សម្រាប់​មួយ​ប្រកួត​ទល់​នឹង​កីឡាករ​ទាំង​ពីរ​ ទើប​អាច​ទៅ​រួច។

បញ្ជាក់​ថា កាល​ជំនួប​រវាង Floyd និង Conor ​កាល​ពី​៣​ឆ្នាំ​មុន​គឺ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២ នៃ​​ការ​ប្រកួត​​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់។ ថ្មី​ៗ​កន្លង​ទៅ​នេះ McGregor ក៏​ទើប​ប្រកាស​ គេ​នឹង​វាយ​ជាមួយ Manny Pacquiao នៅ​ឆ្នាំ​ក្រោយ៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់