• 2020-09-30 13:31:46
  • បាល់ទាត់

Messi ទម្លាយ​ពី​មូល​ហេតុ​ រឿង​រិះគន់​ Barcelona កន្លងមក

  • 2020-09-30 13:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ មូល​ហេតុ​ដែល​គេ​រិះ​គន់​ក្លឹប​កន្លង​មក​នេះ​ ដោយ​សារ​តែ​គេ​ចង់​បង្ហាញ​ពី​បញ្ហា​នៅ​ក្នុង​ក្លឹប​នេះ​។.

Messi បាន​និយាយ​ថា​៖" ខ្ញុំ​និយាយ​រិះគន់​ក្លឹប​ហ្នឹង​ នៅ​ពេល​ណា​ដែល​ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​។ ខ្ញុំ​យល់​ អ្នក​ខ្លះ​ចង់​ឲ្យ​ឈប់​ធ្វើ​អី​អញ្ចឹង​ទៀត​ ឲ្យ​ក្លឹប​គេ​ធ្វើ​ស្រេច​តែ​ចិត្ត​។ "

ខ្សែ​ប្រយុទ្ធ​នេះ​បាន​បន្ត​ថា​៖" តែ​ខ្ញុំ​ធ្វើ​នេះ​ គ្រាន់​តែ​ចង់​បង្ហាញ​ពី​បញ្ហា​នៅ​ក្នុង​ក្លឹប​នេះ​។ មើល​ទៅ​ ខ្ញុំ​ធ្លាប់​ធ្វើ​អី​ដល់​ក្លឹប​នេះ​ខ្លះ​ ហើយ​បាន​នាំ​រឿង​អី​ដល់​ខ្ញុំ​ខ្លះ​កន្លងទៅ​នេះ​។ "

យ៉ាង​ណា​ Messi ក៏​បាន​បន្ត​ថា​ ទោះ​គេ​​នៅ​រិះ​គន់​ក្លឹប​នេះ​ តែ​គេ​នៅ​តែ​ខិត​ខំ​ប្រឹង​ប្រែង​លេង​ បញ្ចេញ​ឲ្យ​អស់​សមត្ថភាព​ដើម្បី​យក​ឈ្នះ​ជូន​ក្លឹប​ ដូច​រដូវកាល​មុនៗ​អញ្ចឹង​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់