• 2020-09-30 12:25:19
  • បាល់ទាត់

Zidane៖ Hazard មាន​បញ្ហា​ធំ​ហើយ

  • 2020-09-30 12:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប​ Real Madrid លោក​ Zinedine Zidane បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​របស់​លោក​ កីឡាករ​ Eden Hazard កំពុង​តែ​ជួប​បញ្ហា​ធំ​មួយ​ហើយ​។

លោក​ Zidane បាន​និយាយ​ថា​៖" ខ្ញុំ​អត់​ឯក​ភាព​ទៅ​នឹង​អ្នក​ណា​និយាយ​ថា​ គេ​លេង​អត់​កើត​ លេង​អន់​អី​នោះ​ ដែល​បណ្ដាលឲ្យ​គេ​អត់​ចូល​រួម​ការ​ប្រកួត​ជា​មួយ​ពួកយើង​ទេ​។ គេ​នឹង​អាច​បក​ស្រាយ​បាន​ ​គេ​នៅ​តែ​ចង់​លេង​បន្ត​អញ្ចឹង​។ "

លោក​បាន​បន្ត​ថា​៖" គេមាន​បញ្ហា​ធំ​ហើយ។ យ៉ាង​ណា​រដូវ​កាល​ថ្មីនេះ​នៅ​វែង​ឆ្ងាយ​ គេ​ចង់​នៅ​បន្ត​ជា​មួយ​មិត្ត​រួម​ក្រុម​របស់​គេ​ទៀត​។ "

យ៉ាងណាមិញ លោក Zidane មិន​បាន​បញ្ជាក់​ច្បាស់​ពី បញ្ហា​ដែល​ Hazard កំពុង​ជួប​នោះ​ទេ

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចាប់​តាំង​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២០​នេះ​មក​ Eden មាន​បញ្ហា​សាច់​ដុំ​ជើង​ ដែល​អាច​មិន​ចូល​ការ​ប្រកួត​បាន​ តែ​អ្នក​គាំទ្រ​មួយ​ចំនួន​ថា​ សមត្ថភាព​ក្នុង​ការ​លេង​បាល់​របស់​គេ​មាន​ការ​ធ្លាក់​ចុះ​ ដែល​បណ្ដាល​ឲ្យ​មិន​បាន​ចូល​រួម​ការ​ប្រកួត​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់