• 2020-09-30 10:17:19
  • ព័ត៌មាន

តិច​អត់​ដឹង​! សូវៀត​មាន​កីឡាករ​ឈ្នះ Ballon d'Or ច្រើន​ជាង​អេស្ប៉ាញ​ទៀត​ផង​

  • 2020-09-30 10:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហភាពសូវៀត មាន​កីឡាករ​ឈ្នះ​ពាន​បាល់​មាស​ Ballon d'Or ច្រើន​ជាង​ ប្រទេស​អេស្ប៉ាញ​ទៀត​ផង​ ដោយ​ប្រទេស​កាន់​របប​កុម្មុយនិស្ត​មួយ​នេះ មាន​កីឡាករ​ ៣នាក់​ឈ្នះ​ពាន​នេះ។

អ្នក​ចាំ​ទី Lev Yashin

កីឡាករ​ទាំង​ ៣រូប​នោះ​មាន​ដូច​ជា​ អ្នក​ចាំ​ទី​ជនជាតិ​រុស្ស៊ី Lev Yashin មក​ពី​ក្លឹប​ Dynamo Moscowឈ្នះ​នៅ​ឆ្នាំ១៩៦៣ ខ្សែ​ប្រយុទ្ធ​ជនជាតិ​អ៊ុយក្រែន Oleg Blokhin មក​ពី​ក្លឹប Dynamo Kiev ឈ្នះ​នៅ​ឆ្នាំ​១៩៧៥ និង​ខ្សែ​បម្រើ​ប្រយុទ្ធ​អ៊ុយក្រែន Igor Belanov មក​ពី​ Kiev ដូច​គ្នា​ ដែល​ឈ្នះ​នៅ​ឆ្នាំ១៩៨៦។

  • សហភាព​សូវៀត​ជា​ប្រទេស​មួយ​ ដែល​មាន​ ១៥រដ្ឋ ដោយ​ក្នុង​នោះ​មាន​ដូច​ជា​ រុស្ស៊ី អ៊ុយក្រែន​ ជា​ដើម។

ចំណែក​ឯ​អេស្ប៉ាញ​វិញ មាន​កីឡាករ​ឈ្នះ​ពាន​ Ballon d'Or ២នាក់ តែ​ឈ្នះ​ ៣សម័យ។

កីឡាករ​ទាំង​ពីរ​នាក់​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ប្រចាំ​ក្លឹប​ Real Madrid កីឡាករ Alfredo de Stefano ืឈ្នះ​នៅ​ឆ្នាំ១៩៥៧ និង​ឆ្នាំ១៩៥៩ និង​ខ្សែ​បម្រើ​អេស្ប៉ាញ Luis Suarez ឈ្នះ​នៅ​ឆ្នាំ១៩៦០៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់