• 2020-09-30 07:32:25
  • ប្រដាល់

ឧកញ៉ា​ ហេង​ តុលា៖​ សង្វៀន​ឯកភ្នំ​លក់​សំបុត្រ​ ព្រោះ​ចង់​ដឹង​នរណា​ខ្លះ​ស្រឡាញ់​គុន​ខ្មែរ​​បាន​តែ​មាត់​

  • 2020-09-30 07:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គ្រប់គ្រង​សង្វៀន​ប្រដាល់​ឯកភ្នំ​ នៅ​ឯ​ខេត្ត​បាត់ដំបង​ ថា​មូលហេតុ​ដែល​សង្វៀន​មួយ​នេះ​លក់​សំបុត្រ​ចូល​មើល​គឺ​ដើម្បី​ចង់​ដឹង​ថា​មាន​អ្នក​ស្រឡាញ់​ និង​ជួយ​គាំទ្រ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ពិត​ប្រាកដ​ចេញ​ពី​ចិត្ត​ ឬ​បាន​ត្រឹម​តែមាត់។​

ទិដ្ឋភាពសង្វៀនឯកភ្នំ

លោក​ ណុប​ ភារម្យ​ អ្នក​គ្រប់គ្រង​សង្វៀន​ប្រដាល់​ឯកភ្នំ​ និង​ក្លឹប​ប្រដាល់​ទើប​បើក​ថ្មី​ សែនក្លាហាន​ បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​កន្លះ​ឆ្នាំ​មក​នេះ​មាន​ជំងឺ​ COVID​ ក៏​ដោយ​ ប៉ុន្តែ​មិន​មាន​អ្វី​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រកួត​ ឬ​ប៉ះពាល់លើការ​ចំណាយ​ថវិកាចំពោះ​ការ​រៀបចំ​​កម្មវិធីប្រកួត​របស់​ពួក​លោក​ឡើយ។​ អ្នក​គ្រប់គ្រង​រូប​នេះ​បន្ត​លើក​ឡើង​ថា​ ដោយ​សារ​តែ​ខាង​ម្ចាស់​សង្វៀន​នេះ​មាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ជា​ស្រេច។​

ទិដ្ឋភាពសង្វៀនឯកភ្នំ

ចំណែក​លោក​ឧកញ៉ា​ ហេង​ តុលា​ ស្ថាបនិក​សង្វៀន​ឯកភ្នំ​ ក៏​ធ្លាប់​ពន្យល់​ពី​ការ​លក់​សំបុត្រ​ឲ្យ​អ្នក​ចូល​ទស្សនា​ដែរ​ថា​ ចំណូល​ពី​ការ​លក់​សំបុត្រ​នេះ​គឺ​តិចតួច​មែនទែន​មិន​អាច​ចំណាយ​រ៉ាប់រង​លើ​ការ​ប្រកួត​ម្ដងៗ​ផង។​ លក់​សំបុត្រ​នេះ​ទី១​ ចង់​ដឹង​ថា​មាន​អ្នក​ដែល​ស្រឡាញ់​គាំទ្រ​ពិត​ប្រាកដ​ទេ​ បើ​គាំទ្រ​មែន​ថវិកា​តិចតួច​នេះ​ច្បាស់​ជា​ចំណាយ​បាន​ ព្រោះ​មាន​អ្នក​ខ្លះ​គាំទ្រ​បាន​តែ​មាត់​នោះ​ទេ។​ ទី២​ ការ​ចូល​ទៅ​មើល​ដោយ​សេរីពេក​អាច​ហ្នឹង​មិន​សូវ​ជា​មាន​តម្លៃ​ ដូច្នេះ​បើ​ត្រូវ​ចំណាយ​ថវិកា​ខ្លះ​ទើប​រឹតតែ​ជំរុញ​ទឹក​ចិត្តដែល​ស្រឡាញ់​ឲ្យ​រឹតតែង​ចង់​ជួយ​គាំទ្រ​ប្រដាល់​​បន្ថែម​ទៀត។​

ឧកញ៉ា​ ហេង​ តុលា

រំលឹក​ដែរ​ថា​ សង្វៀន​ប្រដាល់​ឯកភ្នំ​ បច្ចុប្បន្ន​នេះ​ជា​សង្វៀន​តែ​មួយ​គត់​ដែល​មាន​លក់​សំបុត្រ​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ការ​ប្រកួត។​ ដោយ​ឡែក​នៅ​ពេល​នេះ​សង្វៀន​ប្រដាល់​ឯកភ្នំ​ មិន​ទាន់​បាន​បើក​លក់​សំបុត្រ​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ដូច​សព្វដង​ឡើយ​ ព្រោះ​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់