• 2020-09-30 02:42:41
  • បាល់ទាត់

United សារ៉េ​ជើង​ក្រោយ​​ចង់​ខ្ចី​ជើង​កីឡាករ Barca ម្នាក់ បើ​ទិញ Sancho មិន​បាន

  • 2020-09-30 02:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្លឹប​ Manchester United ​អាច​នឹង​ខ្ចី​ជើង​​ Ousmane Dembele ពី Barcelona ប្រសិន​បើ​ពួក​គេ​ខកខាន​មិន​អាច​ចុះ​កុងត្រា​ផ្ទេរ​យក Jadon Sancho ឲ្យ​បាន​មុន​ថ្ងៃ​បញ្ចប់​ការ​ដោះដូរ​កីឡាករ។

United ត្រូវ​បាន​គេ​ដឹង​ថា បាន​ដាក់​សំណើ​៩១,២​លាន​ផោន​លើ Sancho ប៉ុន្តែ​វា​ត្រូវ​បាន​បដិសេធ​ពី Borrussia Dortmund។ ថ្មី​ៗ​នេះ Dortmund បាន​ប្រកាស​កីឡាករ​វ័យ​២០​ឆ្នាំ​​ត្រូវ​​​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ពាន German Super Cup ទល់​នឹង Bayern Munich ក្រោម​មូលហេតុ​មាន​បញ្ហា​ជំងឺ។

Sancho នៅ​​តែ​ជា​គោលដៅ​ធំ​ទី​១​សម្រាប់​បិសាចក្រហម ប៉ុន្តែ​ក្លឹប​របស់​អង់គ្លេស​មួយ​នេះ​កំពុង​បារម្ភ​អំពី​ការ​បាក់​មុខ​និង​ពិបាក​និយាយ​​ដោះស្រាយ​ជាមួយ​អ្នក​គាំទ្រ ប្រសិន​បើ​ទិញ​កីឡាករ​មិន​បាន។ សម្រាប់​តម្លៃ​របស់ Sancho ពេល​នេះ Dortmund ទាមទារ​ដល់​ទៅ​១០៨​លាន​ផោន​ឯណោះ។

ទើប​តែ​​ខកខាន​​ក្នុង​ការ​ផ្ទេរ​យក Gareth Bale ពី Real Madrid ពេល​នេះ United​ បាន​ងាក​ទៅ​ចាប់​អារម្មណ៍​​លើ Dembele វិញ។ ពួក​គេ​មាន​បំណង​ចង់​ខ្ចី​ជើង​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Barcelona រូប​នេះ​ ប្រសិន​បើ​ទិញ Sancho មិន​បាន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់