- 2020-09-29 12:41:30
- បាល់ទាត់
Karius ត្រូវបាន Liverpool បន្តដាក់ខ្ចីជើង ក្រោយមានរឿងជាមួយក្លឹបទួរគី
- 2020-09-29 12:41:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Karius ត្រូវបាន Liverpool បន្តដាក់ខ្ចីជើង ក្រោយមានរឿងជាមួយក្លឹបទួរគី
ចន្លោះមិនឃើញ
អ្នកចាំទីអាល្លឺម៉ង់ Loris Karius ត្រូវបាន Liverpool ដាក់ឲ្យលេងនៅក្លឹបអាល្លឺម៉ង់ Union Berlin ក្នុងលក្ខខ័ណ្ឌខ្ចីជើង សម្រាប់រដូវកាល២០២០/២១ នេះបើតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ក្លឹប Liverpool។
Karius បានវិលត្រលប់ពីក្លឹបទួរគី Besiktas កាលពីខែឧសភា កន្លងទៅ ក្រោយលេងបាន ២ឆ្នាំ បន្ទាប់ពីខាងសាមីខ្លួន បានធ្វើការផ្ដាច់កុងត្រាជាមួយខាងក្លឹប។ មានព័ត៌មានលេចឮមួយចំនួនថា Karius មានបញ្ហាប្រាក់ខែ ជាមួយ Besiktas។
ក្រោយចេញពី Besiktas អ្នកចាំទីអាល្លឺម៉ង់រូបនេះ បានហ្វឹកហាត់ជាមួយឈុតធំរបស់អ្នកចាត់ការ Jurgen Klopp បានមួយរយៈខ្លីដែរ។
Karius លេងបាន ៤៩ប្រកួតឲ្យ Liverpool ក្រោយពីចាកចេញក្លឹប Mainz 05 កាលពីឆ្នាំ២០១៦៕