- 2020-09-29 09:49:14
- កីឡាផ្សេងៗ
ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ ប្រគល់ស្បែកជើង ខោអាវ ៦០កំប្លេដល់កីឡាករវាយកូនឃ្លីលើតុ
- 2020-09-29 09:49:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ ប្រគល់ស្បែកជើង ខោអាវ ៦០កំប្លេដល់កីឡាករវាយកូនឃ្លីលើតុ
ចន្លោះមិនឃើញ
ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ បានប្រគល់ស្បែកជើង ខោអាវ និងកៅស៊ូរ៉ាកែត ដល់ក្រុមកីឡាករ កីឡាការិនីឈុតធំ ថ្នាល ដើម្បីយកទៅប្រើប្រាស់ក្នុងការហ្វឹកហាត់បង្កើនសមត្ថភាពនាពេលបច្ចុប្បន្ននេះ។
ប្រធានសហព័ន្ធវាយកូនឃ្លីលើតុ ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ បាននាំសម្ភារហ្វឹកហាត់ដូចជា ស្បែកជើង ខោអាវ និងកៅស៊ូរ៉ាកែតទៅប្រគល់ដល់កីឡាករជម្រើសជាតិឈុតធំ និងថ្នាល ដោយផ្ទាល់តែម្ដងថ្ងៃមិញនេះ។
នាពេលនោះដែរប្រធានសហព័ន្ធខាងលើក៏សំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់បន្តប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមការប្រកួតនៅពេលខាងមុខដូចជាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
បញ្ជាក់ដែរថា សម្ភារដែលឯកឧត្ដម គៀត ច័ន្ទថារិទ្ធ បានប្រគល់ជូនក្រុមកីឡាករនោះរួមមាន ស្បែកជើង ៣១គូ ខោអាវ ៦០កំប្លេ និងកៅស៊ូរ៉ាកែត ៨០បន្ទះ៕
អត្ថបទកែសម្រួលពីផេក Cambodia SEA GAMES 2023