• 2020-09-29 07:47:08
  • បាល់ទះ

​​ម៉េង​ហួង ​ឆ្លើយ​ទំនង​​ណាស់​ ក្រោយ​ រាជ​ ​ប្រកាស​​បបួល​ ៣ស្មើ

  • 2020-09-29 07:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដាត់​ដែល​កំពុង​ឡើង​កូដ​ខ្លាំង​ ធី ម៉េង​ហួង បាន​​ឆ្លើយ​ជា​មួយ​សម្ដី​របស់​ស្ដាត់​​ សុវណ្ណរាជ ​ថា បី​ខាង​ឆ្វេង​អង្គរក្ស​​​ធំ​ណាស់ សូម្បី​ ស្មាត់ ឌូក ​មាន​ ក្ដូ នៅ​មិន​ហ៊ាន​ផង។

ម៉េង​ហួង (លោតវ៉ៃ)

កាល​​ពី​ពេល​ថ្មី​ៗ​​នេះ រាជ បាន​ប្រកាស​ថា គេ​ចង់​សាក​ជា​មួយ​​ក្រុម​ ធី ម៉េង​ហួង មាន ណារិទ្ធ និង ហុង ) ​ដោយ​ខាង​ រាជ មាន ភ័ក្រ្ត ​(សៀមរាប​កន្ទួត​) និង វិចិត្រ ។ ​ក្រោយ​ពេល​ឃើញ​ការ​ប្រកាស​របស់​ ​រាជ ​ស្មាត់​របស់​មហាផ្ទៃ​ខាង​លើ បាន​ឆ្លើយ​មក​កាន់ Sabay ថា «​បាទ​បង​! បី​របស់​រាជ​ធំ​ណាស់​បង។ បី​ហ្នឹង​សូម្បី​បង​ ឌូក មាន​បង​​ ដូ ​នៅ​មិន​ហ៊ាន​ផង​បង»។

​​ស្មាត់​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ​ក្រុម​​របស់​គេ (ហួង) ​គ្មាន​បី​ដែល​ល្អ​ជាង​បី​ខាង​លើ​ទៀត​ទេ​។ ​ដូច្នេះ​បើ​សិន​ចង់​ឲ្យ​លេង​បី​ស្មើ គឺ​មាន​តែ​បី​ដដែល​នោះ​តែ​ម្ដង​។ ប៉ុន្តែ​បើ​បី​ដដែល​គឺ​ចាញ់​ប្រៀប​ខាង​ រាជ ច្រើន​ពែក​ ​ពី​ព្រោះ​​ខាង​អង្គរក្ស​មាន​ស្មាត់​ដែល​អាច​វ៉ៃ​បាន​ទាំង​ ៣ ហើយ​ល្អៗ​​ប្រហាក់​ប្រហែល​គ្នា។

ម៉េង​ហួង បាន​បញ្ជាក់​ទៀត​ថា បី​នេះ​កំពុង​រៀបចំ​ចាប់​គូ​ ពោល​គឺ​ នឹង​អាច​កើត​ឡើង​បាន ប៉ុន្តែ​ទំនង​ជា​មាន​ការ​ដោះដូរ​ ឬ​លក្ខណ​​ខ្លះ​ៗ ។ ​ម៉េង​ហួង ជា​ស្មាត់​មួយ​រូប​ដែល​បាន​យក​ឈ្នះ​ បី ពេញ​សាច់​របស់​​ដាវ​ញី​ឈ្មោល​ ម៉ាប់ និង​ សុវណ្ណនាថ រួម​ទាំង បី​ស្មើ​ ឌូក ​ដែល​មាន​ស្មាត់ ​ចាវ​កំពង់​ចាម​​ ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់