- 2020-09-28 04:48:26
- បាល់ទាត់
អ្នកវិភាគ Sky Sport ថាឆ្នាំនេះ Liverpool លើកពានស្រួលដូចឆ្នាំមុនទៀតហើយ
- 2020-09-28 04:48:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិភាគ Sky Sport ថាឆ្នាំនេះ Liverpool លើកពានស្រួលដូចឆ្នាំមុនទៀតហើយ
ចន្លោះមិនឃើញ
លោក Graeme Souness អ្នកវិភាគនៅ Sky Sport បានអះអាងថានៅរដូវកាលនេះ ក្រុម Liverpool នឹងមិនពិបាកនោះទេ ក្នុងការការពារតំណែងជើងឯករបស់ខ្លួន។
ឆ្លងកាត់ប៉ុន្មានប្រកួតមកនេះ ជាពិសេសពេលឃើញក្រុម Man City ចាញ់ Leicester City យ៉ាងទក់សាច់នោះ គឺអាចបញ្ជាក់បានថារដូវកាលនេះ ក្រុម Liverpool នៅតែជាក្រុមល្អជាងគេដដែល។ លោក Graeme Souness ដែលជាអតីតកីឡាករ គ្រូបង្វឹក នៅអង់គ្លេសដែរនោះ បាននិយាយថាលោកមើលឃើញក្រុមទាំងអស់ឆ្លងកាត់ប៉ុន្មានប្រកួតមកនេះ នៅតែមិនទាន់រៀបចំបានល្អ ដល់ Liverpool នោះទេ។ នេះបញ្ជាក់បានថាហង្សក្រហម មិនពិបាកក្នុងការការពារតំណែងជើងឯកឡើយ។
បុរសវ័យ៦៧ឆ្នាំខាងលើដែលធ្វើការឱ្យ Sky Sport បានអះអាងថា៖ “រដូវកាលមុន Liverpool លើកពានដោយឈ្នះ១៨ពិន្ទុ។ Liverpool ក្នុងគំនិតរបស់ខ្ញុំ ពួកគេនៅតែធ្វើបានទៀត។ ខ្ញុំមើល City នៅតែពិបាកប្រជែងជាមួយ Liverpool ។ Liverpool បច្ចុប្បន្ននេះ ខ្លាំងជាង Liverpool ១២ខែមុនទៅទៀត”៕