• 2020-09-24 02:27:46
  • បាល់ទាត់

វីដេអូ​សង្វេគ​ណាស់! Suarez ​បើក​ឡាន​បណ្ដើរ យំ​បណ្ដើរ ​លា​មិត្ត​រួម​ក្រុម​នៅ Barca

  • 2020-09-24 02:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Suarez ​បាន​សម្រេច​ចាកចេញ​ពី​ក្រុម FC Barcelona ​ហើយ ​ក្រោយ​ពី​អ្នក​ចាត់ការ​លែង​ត្រូវ​ការ​រូបគេ​ត​ទៅ​ទៀត​នា​រដូវ​កាល​ថ្មី​នេះ​។​

​អតីត​កីឡាករ Liverpool ​រូប​នេះ ​ផ្លាស់​ទៅ​លេង​នៅ​ក្រុម AT Madrid ​ក្នុង​កុងត្រា​២​ឆ្នាំ ​ជាមួយ​តម្លៃ​ខ្លួន​៦​លាន​អឺរ៉ូ។ ​មួយ​វិញ​ទៀត ​រូបគេ​ក៏​ទទួល​បាន​តម្លៃ​ពលកម្ម​៩​លាន​អឺរ៉ូ​ផង​ដែរ​ក្នុង​១​រដូវ​កាល។ ​ក្រោយ​ពី​ដឹង​ខ្លួន​ថា​ត្រូវ​ចាកចេញ​ពី​ក្លឹប​ដែល​ស្រលាញ់​នេះ​ហើយ Suarez ​បាន​ទៅ​លា​មិត្ត​រួម​ក្រុម​ដល់​ទីលាន​ផង​ដែរ។ ក្រោយ​លា​គ្នា​រួច ​រូបគេ​បាន​បើក​ឡាន​ចេញ​មក​វិញ ​ហើយ​ត្រូវ​បាន​គេ​ថត​ឃើញ​ថា​យំ ហូរ​ទឹក​ភ្នែក​មក​ទៀត​ផង។

​ចង់​ដឹង​ថា​ទិដ្ឋភាព​សង្វេគ​ប៉ុណ្ណា ​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី