• 2020-09-23 02:25:24
  • បាល់ទាត់

ស្លេះ សេ៊ន ថាប៉ះស្វាយរៀងអាទិត្យនេះ ដូចប្រកួតដណ្ដើមពានផ្តាច់ព្រ័ត្រ លីគកំពូលកម្ពុជា

  • 2020-09-23 02:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ធ្លាប់ឈ្នះពានលីគកំពូលកម្ពុជា ជាមួយបឹងកេតកាល​ពី​ឆ្នាំ​ ២០១៧ ស្លេះ សេ៊ន បានឱ្យដឹង​ថា ជំនួបរវាងបឹងកេត និងព្រះខ័នរាជស្វាយរៀង ក្នុងសប្ដាហ៍ទី១៧ខាងមុខ ប្រៀបដូចជាការប្រកួតដណ្ដើមពាន​លីគកម្ពុជាកំពូលផ្តាច់ព្រ័ត្រ និងជាការប្រកួតដ៏ជក់ចិត្តបំផុត។

ស្លេះ សេន ប្រាប់ថា ៖ «សម្រាប់ប្រកួតថ្ងៃអាទិត្យនេះ ក្រុមគេ (ព្រះខ័នរាជស្វាយរៀង) ប្រាកដជាត្រៀមខ្លួនដើម្បីប្រកួតជាមួយយើង ដូចតែយើងត្រៀមប្រកួតជាមួយពួកគេដូចគ្នា វាប្រៀបដូចជាប្រកួតផ្តាច់ព្រ័ត្រ ក្នុងលីគកំពូលកម្ពុជា និងជាប្រកួតដ៏ជក់ចិត្តមួយ ព្រោះពិន្ទុរបស់ពួកយើងនៅកៀកគ្នាខ្លាំង តែខ្ញុំនិងក្រុម នឹងប្រឹងប្រែងដើម្បីយកជ័យជម្នះ ដូចដែលយើងធ្លាប់ធ្វើបានកាលពីជើងទីមួយ»។

កាលពីជុំទី២ជើងទីមួយ ក្រុមនាគខៀវបានយកឈ្នះក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ៤-២ ដែលជា​លទ្ធផលមួយ ធ្វើឱ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់នឹកស្មានមិនដល់។

បើតាមសម្ដីស្លេះស៊េន រូបគេ និងក្រុមទាំងមូល បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបើកទ្វារកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ​ទទួលក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៣:៣០នាទីរសៀល។

ខ្សែការពាររូបនេះ បាន​ពន្យល់ថា ៖« ពួកយើងនឹងប្រឹងឱ្យអស់ពីលទ្ធភាពនៅក្នុង ៣ប្រកួតនៅសល់នៃជុំទីពីរនេះ ដើម្បីកំណត់ជោគវាសនារបស់យើង»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់