• 2020-09-23 01:34:09
  • បាល់ទាត់

Solskjaer ​ចង់​ឱ្យ Greenwood ​រៀន​តែត​បាល់​បន្ថែម​ទៀត បើចង់បានអាវលេខ៩

  • 2020-09-23 01:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម​ Luton ​ក្នុង​លទ្ធផល ​៣-០ ​នៅ​យប់មិញ​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Carabao Cup ​។​

​៣​គ្រាប់​របស់​ក្រុម​បិសាច​ក្រហម​ដែល​រក​បាន​នោះ​កើត​ចេញ​ពី Mata ​១​គ្រាប់ ​នៅ​នាទី​៤៤ ​ខ្សែ​ប្រយុទ្ធ Rashford ​១​គ្រាប់​នៅ​នាទី​៨៨​ ​និង​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Greenwood ​១​គ្រាប់​ទៀត​នៅ​នាទី​៩០+២។ ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​លោក ​Ole Gunnar Solskjaer ​មើល​ឃើញ​ថា​ក្រុម​របស់​ខ្លួន​ត្រូវ​ពង្រឹង​តំបន់​ប្រយុទ្ធ​បន្ថែម​ទៀត ​ជា​ពិសេស​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Greenwood ​តែ​ម្ដង។

​អ្នក​ចាត់ការ​ក្រុម Man Utd ​ខាង​លើ​នេះ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “គាត់​លេង​ល្អ​ណាស់​រដូវ​កាល​មុន។ គាត់​អាច​លេង​នៅ​ប្រយុទ្ធ​កណ្ដាល​បាន ​ហើយ​រាងកាយ​របស់​គាត់​នឹង​ប្រែប្រួល​ទៅ​មុខ​ទៀត ព្រោះ​គាត់​នៅ​ក្មេង។ ​ដើម្បី​បាន​តំណែង​អាវ​លេខ​៩ ​អ្នក​ត្រូវ​រៀន​តែត​បាល់​មួយ​ទល់​មួយ​បន្ថែម​ទៀត។ ​ខ្ញុំ​តែងតែ​ប្រាប់​គាត់​ពី​រឿង​នេះ​ជា​និច្ច ​ដើម្បី​ពង្រឹង​សមត្ថភាព​លេង​បាល់​ខាង​លើ​”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់